ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ទំពាំង​ស្នង​ឬ​ស្សី​គុន​ខ្មែរ​រំពឹង​បណ្ដុះ​បាន​ធនធាន​កីឡាករ​វ័យក្មេង​មុន​ឡើង​រេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្វៀន​ទំពាំង​ស្នង​ឬ​ស្សី​គុន​ខ្មែរ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្លិប​ប្រដាល់​សាល​វ័​ន្ទ​កីឡា ត្រូវ​បាន​លោក​ឡុ​ង សាល​វ័​ន្តបង្កើត​ឡើង​ដើម្បី​បណ្ដុះ​កីឡាករ​ថ្មី​ៗ​ឱ្យ​មាន​បទពិសោធន៍​និង​សមត្ថភាព​សម្រាប់​ឈាន​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​នានា​នៅ​ថ្ងៃ​អនាគត​។ លោក ឡុ​ង សាល​វ័​ន្ត ម្ចាស់​ក្លិប​ប្រដាល់សាល​វ័​ន្ត​កីឡា…

រាជធានី​ភ្នំពេញ ៖ សង្វៀន​ទំពាំង​ស្នង​ឬ​ស្សី​គុន​ខ្មែរ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្លិប​ប្រដាល់​សាល​វ័​ន្ទ​កីឡា ត្រូវ​បាន​លោក​ឡុ​ង សាល​វ័​ន្តបង្កើត​ឡើង​ដើម្បី​បណ្ដុះ​កីឡាករ​ថ្មី​ៗ​ឱ្យ​មាន​បទពិសោធន៍​និង​សមត្ថភាព​សម្រាប់​ឈាន​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​នានា​នៅ​ថ្ងៃ​អនាគត​។

លោក ឡុ​ង សាល​វ័​ន្ត ម្ចាស់​ក្លិប​ប្រដាល់សាល​វ័​ន្ត​កីឡា និង​ជា​គ្រូបង្វឹក​ទៀត​ផង​នោះ បានឱ្យ​ដឹង​ថា នេះ​ជា​ក្ដី​ស្រមៃ​របស់​លោក​ជា​យូរ​មក​ហើយ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សង្វៀន​ប្រដាល់​នេះ​ឡើង ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធន៍​ក៏ដូច​ជា​ព​ង្រឹ​ក​សមត្ថភាព​របស់​ពួក​គេ​ឱ្យ​ក្លាយជា​កីឡាករ​ប្រដាល់​ដ៏​ពូកែ​មុន​នឹង​ឈាន​ទៅ​ប្រកួតនៅ​តាម​បណ្ដា​សង្វៀន​ទូរទស្សន៍​។

លោក​បាន​លើក​ឡើង​ថា នៅ​ស្រុក​គេ​ដូច​ជា​ស្រុក​ថៃ​ជាដើម​កីឡាករ​ម្នាក់​មុន​នឹង​ឈាន​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​បុណ្យ​ផ្សេង​ៗ​តាម​ភូមិ​ឬ​តាម​វត្ត​រាប់​ឆ្នាំ​ឯណោះ ។ ចំណែក​នៅ​កម្ពុជា​យើង​សម្រាប់​កម្មវិធី​បែប​នេះ​គឺ​មិនសូវ​មាន​នោះ​ទេ​ ភាគ​ច្រើន​ពួក​គេ​ហាត់​ជាមួយ​គ្រូ​នៅ​តាម​ក្លិប​រួច​ឱ្យ​ឡើង​ប្រកួត​ឆៅ​ៗ​តែ​ម្ដង ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ត្រូវ​ទទួល​ការ​រិះគន់​ពី​សំណាក់​មហាជន និង​មិន​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​និង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ទៀត​ផង ។

ហេតុ​ដូច្នេះ​ហើយទើប​លោក​មានគំនិត​បង្កើត​ឱ្យ​មាន​សង្វៀន​ប្រដាល់​ដែល​មានឈ្មោះ​ថា សង្វៀន​​ទំពាំង​ស្នង​ឬ​ស្សី​គុន​ខ្មែរ​នេះ​ឡើង ។ សង្វៀន​មួយ​នេះ​បាន​ប្រមូល​កីឡាករ​ក្មេង​ៗ​យក​មក​ប្រកួត​គ្នា​រវាង​ពីរស​ប្ដា​ហ៍​ម្ដង​រៀង​រាល់​ល្ងាច​ថ្ងៃ​ចន្ទ​វេលា​ម៉ោង​៥​និង​៣០​នាទី​ដោយ​មាន​ចៅក្រម អាជ្ញាកណ្ដាល​ត្រឹមត្រូវ​តាម​ស្តង់ដា​ដូច​ការ​ប្រកួត​តាម​កញ្ចក់​ទូរទស្សន៍​អ៊ីចឹង​ដែរ ព្រមទាំង​មានការ​ឧបត្ថម្ភ​ប្រាក់​តម្លៃ​ខ្លួន​ជា​ការ​លើកទឹកចិត្ត​ទៀត​ផង​។

លោក ឡុ​ង សាល​វ័​ន្ត បានឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជួប​ការ​លំបាក​ច្រើន​ដូច​ជា​ការ​ខ្វះ​ថវិកា​​សម្រាប់​រៀបចំ​ការ​ប្រកួត​ម្ដង​ៗ ។ ទោះបី​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​ចំនួន​តិចតួច​ក្តី ប៉ុន្តែ​លោក​នៅ​តែ​សប្បាយចិត្ត ដោយ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ធ្វើ​វា​ជា​រៀង​រហូត ។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ដែល​ស្រឡាញ់​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ ចង់​លើកកម្ពស់​និង​អភិវឌ្ឍន៍​កីឡាប្រដាល់​គុន​ខ្មែរ ក៏​ដូច​ជា​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​កីឡាប្រដាល់​គុន​ខ្មែរ សូម​មេត្តា​ចូលរួម​ឧបត្ថម្ភ​ផង​ទោះ​តិច​ក្ដី​ច្រើន​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ