ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ គឺជា​និមិត្តរូប​នៃ​ឯកភាព​ពិភពលោក​ក្នុង​ការ​យកឈ្នះ​លើ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អភិបាលក្រុង​តូ​ក្យូ​លោកស្រី Yuriko Koike បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៣ ខែកក្កដា​នេះ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ត្រូវ​តែ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ…

ប្រទេស​ជប៉ុន ៖ អភិបាលក្រុង​តូ​ក្យូ​លោកស្រី Yuriko Koike បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៣ ខែកក្កដា​នេះ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ត្រូវ​តែ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ជា​និមិត្តរូប​នៃ​ឯកភាព​ពិភពលោក​ក្នុង​ការ​យកឈ្នះ​លើ​វីរុស​កូ​វី​ដ​១៩​។

ប្រទេស​ជប៉ុន​មិន​បាន​រក​មើលឃើញ​ពី​ការ​ផ្ទុះ​ឡើង​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​ទទួល​រង​នៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ការ​កើនឡើង​នូវ​ករណី​ថ្មី​ៗ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ គឺ​មាន​ចំនួន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ២០,០០០​នាក់​របស់​ជប៉ុន ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី​២​។

សូម​រំលឹក​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែ​នេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ ហើយ​លោកស្រី Koike បាន​សន្យា​ថា​នឹង​យកឈ្នះ​ការ​គាំទ្រ​ជា​សាធារណៈ សម្រាប់​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ បើ​ទោះបីជា​ការ​ស្ទង់​មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំនួន​២ បាន​បង្ហាញ​ថា ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុង​ក្រុង​តូ​ក្យូ ចង់ឱ្យ​ពន្យារពេល​ម្តងទៀត ឬ​ក៏​លុប​ចោល​ព្រឹត្តិការណ៍​នេះ​តែ​ម្តង​។

លោកស្រី​បាន​ប្រាប់​ថ្លែង Reuters នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ថា «​ខ្ញុំ​ចង់ឱ្យ​ទីក្រុង​តូ​ក្យូ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​ក្រោយ​។ វា​គឺជា​និមិត្តរូប​នៃ​ពិភពលោក​ដែល​រួបរួម​គ្នា ដើម្បី​ជំនះ​ស្ថានការណ៍​ដ៏​លំបាក​នេះ និង​ពង្រឹង​ចំណង​សាមគ្គីភាព​រវាង​មនុស្សជាតិ​ជាស​កល​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកស្រី​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​កំណត់ សម្រាប់​ការ​សម្រេច​ថា តើ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ អាច​ដំណើរការ​ទៅ​មុខ​បាន​ទេ ដោយសារ​តែ​បច្ចុប្បន្ន វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ