ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បាន​បង្រៀន​មនុស្ស​គ្រប់​គ្នា​ឱ្យ​ចាយវាយ​តិច​ជាង​មុន !

3 ឆ្នាំ មុន

ទោះជា​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ពិតមែន​ក្តី មនុស្ស​នៅ​តែ​អាច​រៀន​មេរៀន​សំខាន់​ៗ​ពី​ហេតុការណ៍​នេះ ជា​ពិសេស​មេរៀន​ទាក់ទិន​នឹង​លុយ ។ ខាងក្រោម​គឺជា​មេរៀន​សំខាន់​ៗ​ដែល​កូ​វី​ដ ១៩ បាន​បង្រៀន​មនុស្ស​ពី​លុយ ៖…

ទោះជា​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ពិតមែន​ក្តី មនុស្ស​នៅ​តែ​អាច​រៀន​មេរៀន​សំខាន់​ៗ​ពី​ហេតុការណ៍​នេះ ជា​ពិសេស​មេរៀន​ទាក់ទិន​នឹង​លុយ ។ ខាងក្រោម​គឺជា​មេរៀន​សំខាន់​ៗ​ដែល​កូ​វី​ដ ១៩ បាន​បង្រៀន​មនុស្ស​ពី​លុយ ៖

១. មនុស្ស​អាច​កាត់​បន្ថយ​ការ​ចាយវាយ​បាន
ព្រោះតែ​ការ​ព្យាយាម​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន ប្រជាជន​ក្នុង​ប្រទេស​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ទិញ​ទំនិញ ឬ​ទៅ​បរិភោគ​អាហារ​នៅ​ក្រៅ​ផ្ទះ​ជាដើម​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​សន្សំ​ថវិកា​បាន​ខ្លះ​ដែរ ។ វា​ក៏​អាច​ជា​ការ​ដាស់តឿន​ដែរ​ថា​មាន​សម្ភារៈ​ជា​ច្រើន​ដែល​អ្នក​មិន​ត្រូវការ​តែ​អ្នក​បាន​ទិញ​ព្រោះតែ​អ្នក​ដើរ​ផ្សារ ។

២. ការ​បង់លុយ​ទៅ​ហាត់ប្រាណ​មិនមែន​ជា​វិធី​តែ​មួយ​ដើម្បី​រក្សា​សុខភាព​ទេ
អ្នក​ដែល​ចង់​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​មើលថែ​សុខភាព ឬ​ទទួល​បាន​រាង​កាយ​មាំមួន​និង​ស្អាត​នោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ទៅ​ហាត់ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​ដែល​ខ្លួន​បាន​បង់ថ្លៃ​សមាជិក​ឡើយ​ព្រោះតែ​កូ​វី​ដ ១៩ ។ ប៉ុន្តែ​ការ​ផ្ទុះ​ជំងឺ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា​មនុស្ស​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ទេ ។ ផ្ទុយ​មក​វិញ គ្រាន់តែ​ហាត់ប្រាណ​នៅផ្ទះ​ក៏​អាច​មាន​ប្រសិទ្ធិ​ភាព​បាន​ដែរ ។

៣. ប្រាក់​បម្រុង​ពេល​អាសន្ន គឺ​ពិតជា​សំខាន់​ណាស់
ការ​ផ្ទុះ​ជំងឺ​នេះ​ប្រហែលជា​បាន​ដាស់តឿន​មនុស្ស​ជា​ច្រើន​ពី​ទម្លាប់​សន្សំ​ប្រាក់​របស់​ពួក​គេ ។ ជាក់ស្តែង អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ម្នាក់​ៗ​សន្សំ​ឲ្យ​បាន​គ្រប់​យ៉ាងតិច​ស្មើ​ការ​ចាយវាយ​ប្រមាណ ៣​ខែ​ប្រសិនបើ​អ្នក​ចង់​ការពារ​ខ្លួន​ពេល​ដែល​មានរឿង​អាសន្ន​ដែល​មិន​បាន​គិត​ទុក​មុន ។

៤. គ្រួសារ​មិន​ចាំបាច់​ចាយ​លុយ​ដើម្បី​សម្រាក​ទេ
មុន​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក្រុម​គ្រួសារ​ជា​ច្រើន​ចាយវាយ​លើ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស ឬ​ក្នុងស្រុក ។ ប៉ុន្តែ​បន្ទាប​ពី​ប្រជាជន​ត្រូវ​បាន​ប្រាប់​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ហើយ មនុស្ស​ជា​ច្រើន​បាន​រក​ឃើញ​គំនិត​ថ្មី​ៗ​ដើម្បី​កម្សាន្ត​ក្នុងផ្ទះ​ដោយ​ខ្លួនឯង​វិញ​ដែល​ជួយ​ឲ្យ​ពួក​គេ​សន្សំ​ថវិកា​បាន​កាន់តែ​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ