ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ Man City ឈ្នះក្តី និង​រួច​ផុត​ពី​ការ​ពិន័យ​មិន​ឱ្យ​លេង Champions League ២​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ហាមឃាត់​រយៈពេល​ពីរ​ឆ្នាំ​របស់​ក្រុម Manchester City មិន​ឱ្យ​ចូលរួម​លេង​ក្នុង​ពានរង្វាន់ Champions League ចំពោះ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់ យុត្តិធម៌​នៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់…

ប្រទេស​អង់គ្លេស ៖ ការ​ហាមឃាត់​រយៈពេល​ពីរ​ឆ្នាំ​របស់​ក្រុម Manchester City មិន​ឱ្យ​ចូលរួម​លេង​ក្នុង​ពានរង្វាន់ Champions League ចំពោះ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់ យុត្តិធម៌​នៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់ UEFA (Financial Fair Play) ត្រូវ​បាន​បដិសេធ​ដោយ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) រួម​ទាំង​បាន​កាត់​បន្ថយ​ការ​ពិន័យ​របស់​ក្លិប​ពី ៣០​លាន​អឺ​រ៉ូ (៣៤​លាន​ដុល្លារ​អាម​រិ​ក​) មក​នៅ​ត្រឹម ១០​លាន​អឺ​រ៉ូ​វិញ​។

ក្រុម​មេធាវី ៣​រូប​របស់ CAS បាន​រក​ឃើញ​ថា Man City មិន​បាន​សហការ​ជាមួយ​ការ​ស៊ើបអង្កេត​ដោយ​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់ Uefa ដែល​ត្រួតពិនិត្យ ដោយ​ផ្អែក​លើ​ការ​អនុវត្តន៍​តាម​ច្បាប់ Financial Fair Play (FFP) ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​។ ហើយ​បាន​សម្រេច​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​អឺ​រ៉ូ​សម្រាប់​រឿង​នោះ​។

គណៈកម្មាធិការ​នេះ​បាន​លើក​ឡើង​ថា Man City បាន​បង្ហាញ​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​គោលការណ៍ ដែល​ក្លិប​នានា​ត្រូវ​តែ​ចូលរួម​សហការ​ជាមួយ​ការ​ស៊ើបអង្កេត របស់​ស្ថាប័ន​គ្រប់គ្រង ដែល​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ស៊ើបអង្កេត​។

សរុប​មក​វិញ​ក្លិប Man City បាន​ឈ្នះក្តី​លើ​បទចោទប្រកាន់​របស់ UEFA ជុំវិញ​បញ្ហា​ចាយ​លុយ​លើស​ចំនួន​កំណត់ និង​រួច​ផុត​ពី​ការ​ពិន័យ​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ Champions League និង Europa League រយៈពេល ២​ឆ្នាំ រួម​ជាមួយនឹង​ការ​កាត់​បន្ថយ​ប្រាក់​ពី​ពិន័យ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ​៕ (ដកស្រង់​ចេញពី Theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ