ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ចម្លែក​ៗ ៣ ដែល​មាន​លើ​ទីផ្សារ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មិន​ត្រឹមតែ​បង្កើន​តម្រូវការ​សម្រាប់​ម៉ាស់​មុខ និង​អាល់កុល​លាងដៃ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បង្កើត​ជា​ឱកាស​ថ្មី​ៗ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​បង្កើត​ផលិតផល​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ដែរ ។ ក្នុង​ពេល​ដែល​អាជីវករ​គ្រាន់តែ​ចង់​ជៀសវាង​ការ​បិទ​ដំណើរការ​អាជីវកម្ម​នេះ មាន​ក្រុមហ៊ុន​ថ្មី​ៗ​មួយ​ចំនួន​ដែល​មើលឃើញ​ការ​លក់​កើនឡើង​យ៉ាង​ខ្លាំង​ដែរ ។ខាងក្រោម​គឺជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ផលិតផល​ពេញ​និយម​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ថ្មី​ៗ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មិន​ត្រឹមតែ​បង្កើន​តម្រូវការ​សម្រាប់​ម៉ាស់​មុខ និង​អាល់កុល​លាងដៃ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បង្កើត​ជា​ឱកាស​ថ្មី​ៗ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​បង្កើត​ផលិតផល​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ដែរ ។ ក្នុង​ពេល​ដែល​អាជីវករ​គ្រាន់តែ​ចង់​ជៀសវាង​ការ​បិទ​ដំណើរការ​អាជីវកម្ម​នេះ មាន​ក្រុមហ៊ុន​ថ្មី​ៗ​មួយ​ចំនួន​ដែល​មើលឃើញ​ការ​លក់​កើនឡើង​យ៉ាង​ខ្លាំង​ដែរ ។ខាងក្រោម​គឺជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ផលិតផល​ពេញ​និយម​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ថ្មី​ៗ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។

១. Surfacide
នៅ​ចុង​ខែមករា​កន្លង​មកនេះ សហគ្រិន ហ្គា​ន់​ណឺ លី​ស្លូ (Gunner Lyslo) បាន​ទទួល​ព័ត៌មាន​ពី​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ម្នាក់​ថា រដ្ឋាភិបាល​ចិន​ប្រហែលជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ ទេ ។ ជា​លទ្ធផល​សហគ្រិន​ខាងលើ​បាន​ដឹកនាំ​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​កម្ចាត់​មេរោគ​លើ​ផ្ទៃ​សម្ភារៈ​ផ្សេង​ៗ ឲ្យ​ត្រៀមខ្លួន​។

Helios System មាន​រូបរាង​ដូច​កង្ហារ​ឈរ​មួយ​ដែល​ប្រើ​ពន្លឺ UV-C ដើម្បី​សម្លាប់​មេរោគ ។ វា​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​តាំងពី​ឆ្នាំ ២០១០ មក ហើយ​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ ។ បច្ចុប្បន្ន​នេះ ភោ​ជនី​ដ្ឋា​ន សណ្ឋាគារ និង​ទីកន្លែង​ទេសចរណ៍​ជា​ច្រើន​ក៏​បាន​ទិញ​ដែរ ។

២. Sanigirl
អ្នកស្រី ស៊ូ​សាន់ ថម​សាន់ (Susan Thompson) បាន​បង្កើត​បង្គន់​ដាក់​តាម​ខ្លួន​សម្រាប់​ស្ត្រី​កាលពី​ឆ្នាំ ២០១៩ សម្រាប់​អ្នក​ចូល​ចិត្ត​បោះជំរុំ និង​ឡើង​ភ្នំ​ជាដើម ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផ្តោត​លើ​ស្ត្រី​ដែល​មិន​ចង់​ប្រើ​បន្ទប់ទឹក​សាធារណៈ​ដើម្បី​ការពារ​ខ្លួន​ពី​កូ​វី​ដ ១៩ ។

៣. Proxy
Proxy គឺជា​បច្ចេកវិទ្យា​ដែល​មិន​ចាំបាច់​ត្រូវការ​ការ​ប៉ះ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បើកទ្វារ ចាក់សោរ និង​ចុច​ហៅ​ជណ្តើរយន្ត​ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន ។ លោក ដេ​នី​ស ម៉ា​សន៍ (Denis Mars) និង សាយ​ម៉ុ​ន រ៉ាត​នឺ (Simon Ratner) បាន​ដាក់ Proxy លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៦ ដែល​ភាគច្រើន​ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ។

Proxy មើលឃើញ​កំណើន​នៃ​តម្រូវការ​ដែរ​ព្រោះ​អាជីវកម្ម​កាន់តែ​ច្រើន​កំពុង​រក​វិធី​ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​កូ​វី​ដ ១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ