ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតាទេ! រក​ឃើញ​ទីតាំង​ស្តុក​គ្រឿង​ក្នុង​ជ្រូក​​1​តោន​ឯណោះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ផែ្ន​ក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ការិយាល័យ​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​កន្លងទៅ បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​ទំនិញ​មិន​ស្របច្បាប់​មួយ​កន្លែង​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​២០​​កេស​ស្មើនឹង​១​តោន នៅ​ក្នុង​ទីតាំង​មួយ​ដែលគេ​បាំង​ស័ង្កសី​ជិត ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ផែ្ន​ក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ការិយាល័យ​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​កន្លង
ទៅ បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​ទំនិញ​មិន​ស្របច្បាប់​មួយ​កន្លែង​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​២០​​កេស​ស្មើនឹង​១​តោន នៅ​ក្នុង​ទីតាំង​មួយ​ដែលគេ​បាំង​ស័ង្កសី​ជិត ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​​គ្រឿង​ក្នុង​ជ្រូក​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​។ នៅ​​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់​ស្តង់​ឈ្មោះ អ៊ុ​ល ក្លឹង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្ត​បាត់ដំបង សព្វថ្ងៃ​មក​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់ ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រឿងក្នុង​ជ្រូក​ដែល​គេ​ស្តុក​នៅ​ក្នុង​ទីតាំង​របស់​ឈ្មោះ អ៊ុ​ល ក្លឹង នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ អណ្តាត​ត្រចៀក ពោះ បេះដូង ក្រចក ប្រអប់ជើង​ជ្រូក​សរុប​មាន​ចំនួន​២០​កេស ស្មើនឹង​១​តោន សុទ្ធ​សឹង​ជា​របស់​មាន​ផ្ទុក​សារធាតុ​គីមី​ទាំងអស់​ដែល​ទំនិញ​ទាំងអស់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​យ៉ាង​ខ្លាំង ។

វត្ថុ​តាង​គ្រឿងក្នុង​ជ្រូក​ទាំងអស់​ខាងលើ​ និង​ម្ចាស់​ស្តង់ ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បាន​ដឹក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋ
កិច្ច បាន​បញ្ជាក់​បន្ថែម​ថា គ្រឿងក្នុង​ជ្រូក​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​១​តោន​នេះ គឺ​ឈ្មួញ​លួច
នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ទិញ​នាំ​ចូល​១​គីឡូ​ក្រាម​តម្លៃ​៧០​បាត ហើយ​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​១​គីឡូក្រាម​១០.០០០​រៀល ដោយ​ដឹក​តាម​រថយន្ត​តាក់ស៊ី ។

លោកស្នងការ​រង​បញ្ជាក់​ថា គ្រឿងក្នុង​ជ្រូក​នេះ​ឈ្មួញ​នាំ​ចូល​ខុសច្បាប់​និង​ទុកដាក់​ខុស​លក្ខណៈ​បច្ចេកទេស ខូចគុណភាព ហើយ​សមត្ថកិច្ច​បាន​រៀបចំ​ឯកសារ​និង​សហការ​មន្ត្រី​ជំនាញ​យក​ទៅ​ដុត​កម្ទេច​ចោល ។ ចំណែក​ម្ចាស់​ទំនិញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ