ស្ទាក់​កម្ទេច​គ្រាប់​រ៉ុក្កែត ​និង​ដ្រូ​នដែល​ន​ផ្ទុក​គ្រឿងផ្ទុះ​


ប្រទេស​យេ​ម៉ែ​ន ៖ ដោយ​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រុមចម្រុះ​ម្នាក់ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អា​រាំ​ប៊ី​សា​អូឌីត រាយការណ៍​នា​ថ្ងៃ​ទី​១៣ កក្កដា​ថា ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​យេ​ម៉ែ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​មក បាន​ស្ទាក់​កម្ទេច​គ្រាប់​រ៉ុក្កែត​២​គ្រាប់​និង​កម្ទេច​ដ្រូ​ន​ផ្ទុក​គ្រឿងផ្ទុះ​៦​គ្រឿង ដែល​បាញ់​ចេញ​និង​បង្ហោះ​ដោយ​ពួក​ឧទ្ទាម​ស៊ី​អ៊ី​ត​ហ៊ូ​ធី​យេ​ម៉ែ​ន សំដៅ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត ។

ប្រតិបត្តិការ​យោធា​ថ្មី​មួយ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី ត្រូវ​បាន​បើក​ធ្វើ​តាំងពី​ដើមខែ​នេះ​មក ដោយ
ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​នានា​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉​ង់​ក្នុង​ដែនដី​អា​រ៉ា​ប៊ី​សា​អូឌីត ។

សង្គ្រាម​នៅ​យេ​ម៉ែ​ន​នៅ​បន្ត​រក​ទី​បញ្ចប់​មិន​ទាន់​ឃើញ ក៏​ទោះបី​មាន​អន្តរាគមន៍​របស់ អ​.​ស​.​ប ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ចរចា​ហើយ​មានការ​រីក​ចម្រើន​តិចតួច​បំផុត គឺ​គ្រាន់តែ​មានការ​ដោះ​ដូរ
ឈ្លើយសឹក​គ្នា​ខ្លះ​ប៉ុណ្ណោះ ។ សង្គ្រាម​ក្នុង​ប្រទេស​នោះ​បណ្ដាល​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​មួយ​ផង​ដែរ ។

អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ធ្វើជា​ពិសេស​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក តែ​ពួក​ឧទ្ទាម​ហ៊ូ​ធី​តែង​ធ្វើការ​វាយប្រហារ ដោយ​គ្រាប់​រ៉ុក្កែត មី​ស៊ី​ល និង​ដ្រូ​ន​ផ្ទុក​គ្រឿងផ្ទុះ​ជា​ញឹកញាប់​ទៅ​លើ​ដែនដី​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ