ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ព្រះវិហារ វត្ត​បឹង​ខ្យា​ង នៅ​ស្រុក​កណ្ដាលស្ទឹង នា​ព្រឹក​ថ្ងៃ​ទី​១៣​នេះ

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០២០ មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​វិហារ វត្ត​បឹង​ខ្យា​ង ចំណុច​វត្ត​បឹង​ខ្យា​ង…

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០២០ មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​វិហារ វត្ត​បឹង​ខ្យា​ង ចំណុច​វត្ត​បឹង​ខ្យា​ង ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភព​ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានអោយ​ដឹង​ថា សម្ភារ​ខូចខាត​រួម​មាន ៖ វិហារ មួយ​ខ្នង ដែល​មាន​បណ្ដោយ​ប្រវែង​១៦​ម៉ែត្រ ទទឹង​មាន​ប្រវែង​០៨​ម៉ែត្រ កំពស់​១៤​ម៉ែត្រ ថ្ម​ក្រោម ដៃរណែង​ឈើ ប្រក​ខ្បឿ​ង​ស្រកា​លិញ ឆេះ​ខូចខាត​អស់ទាំង​ស្រុង ។ រួម​នឹង​ព្រះពុទ្ធ​ដិ​មា​ករ​ធំ ០១​ព្រះ​អង្គ និង​ព្រះពុទ្ធ​ដិ​មា​ករ​តូច​ចំនួន ០៧​អង្គ​, ទៀនវស្សា​ចំនួន​០៣ គូ​ធំ តូច​ចំនួន ០២​គូ​, ព្រហ្ម​ចំនួន ០៤ ខ្សែ និង​កន្ទេល​ចំនួន ០៥ ខ្សែ ។

ប្រភព​ដដែល បាន​បន្ត​ថា ចំពោះ​មូលហេតុ បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ចេញពី​ផ្នែក​ខាងក្រោយ​បា​ឡាំង​ព្រះ ក្នុង​វិហារ ។

ករណី​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​ចម្រុះ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០៨ គ្រឿង​ប្រើប្រាស់​អស់​ទឹក ០៩ រថយន្ត ស្មើរ​និង ៧៣ ម៉ែត្រ​គីប រហូត​ដល់​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី ថ្ងៃខែ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ