ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រាស់​នរណា​ខ្លះ ? បុរស​សង្ហា កូន​ប្រុស ដេ​វី​ដ ប៊ែ​ក​ខាំ ភ្ជាប់ពាក្យ​ជាមួយ​តារា​សម្តែង​ស្រី​មួយ​ដួង

3 ឆ្នាំ មុន

អង់គ្លេស ​៖ បុរស​សង្ហា ដែល​ជា​តារា​សម្តែង​វ័យក្មេង​មួយ​ដួង លោក Brooklyn Beckham ជា​កូនប្រុស​របស់​តារាបាល់ទាត់ David Beckham…

អង់គ្លេស ​៖ បុរស​សង្ហា ដែល​ជា​តារា​សម្តែង​វ័យក្មេង​មួយ​ដួង លោក Brooklyn Beckham ជា​កូនប្រុស​របស់​តារាបាល់ទាត់ David Beckham បាន​ភ្ជាប់ពាក្យ​ជាមួយ​តារា​សម្តែង Nicola Peltz នាំ​ឲ្យ​ស្រី​ស្អាត​ជា​ច្រើន​ដែល​បាន​លួច​បេត្តី ​បុរស​សង្ហា​នេះ​ហាក់​ខូចចិត្ត ខណៈ​អ្នកគាំទ្រ​តារា​សម្តែង​ទាំង​ពីរ​ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ទាំង​ពីរ ។

ប្រាកដ​ណាស់ កីឡាករ​បាល់ទាត់​អង់គ្លេស​ដ៏​ទាត់​ឆ្នើម​ដែល​បាន​ចូល​និវត្តន៍​ពី​សមរភូមិ​វាលស្មៅ​លោក David Beckham នឹង​ក្លាយជា​ឪពុកក្មេក​ឆាប់​ៗ​នេះ បន្ទាប់​ពី​កូនប្រុស​របស់​គាត់​បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​តារា​សម្តែង​នាង Nicola Peltz ។

លោក Brooklyn Beckham អាយុ ២១ ឆ្នាំ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​សៅរ៍ (​ថ្ងៃ​ទី ១១ ខែកក្កដា​) ថា «​ពី​រស​ប្តា​ហ៍​មុន​ខ្ញុំ​បាន​ស្នើ​សុំ​មិត្ត​រួម​ជីវិត​របស់ខ្ញុំ​រៀប​ការ​ជាមួយ​ខ្ញុំ ហើយ​នាង​បាន​និយាយ​ថា យល់ព្រម » ។ លោក Brooklyn Beckham ដែល​ជាតា​រា​ម៉ូ​ដែល​ផង តារា​សម្តែង​ផង​នោះ​ បាន​សរសេរ​សារ​បន្ត​ទៀត​ថា «​ខ្ញុំ​ជា​បុរស​ដែល​មានសំណាង​ជាងគេ​នៅ​លើ​ពិភពលោក​» ។

ចំណែក​នាង Peltz អាយុ ២៥ ឆ្នាំ​ ក៏​បាន​ចែករំលែក​រូបថត​ដូច​គ្នា​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​នាង​ដោយ​សរសេរ​ថា «​អ្នក​បាន​ធ្វើ​អោយ​ខ្ញុំ​ក្លាយជា​ក្មេង​ស្រី​ដែល​មានសំណាង​បំផុត​នៅ​លើ​ពិភពលោក ​។ សេចក្តី​ស្រឡាញ់​របស់​អ្នក ​គឺជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ ។ ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​បង​សម្លាញ់​» ។

Brooklyn is the eldest son of Beckham, 45, and his fashion designer wife Victoria, 46.​គូស្នេហ៍​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​នៅ​ចុងឆ្នាំ ២០១៩ ក៏​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​នៅ​លើ​ការ​បង្ហោះ​លើ Instagram របស់​គ្នា​ទៅ​វិញ​ទៅ​មក ​។

លោក Brooklyn គឺជា​កូនប្រុស​ច្បង​របស់ Beckham អាយុ ៤៥ ឆ្នាំ ​និង​ភរិយា​អ្នក​ច្នៃ​ម៉ូ​ដ Victoria មាន​អាយុ ៤៦ ឆ្នាំ ។

មុន​មាន​ចំណង​ស្នេហ៍​រហូត​ប្រកាស់​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ស្រី​រូប​នេះ លោក Brooklyn កាលពីមុន​គាត់​បាន​ណាត់ជួប​តារា​ល្បី​ៗ ជា​ច្រើន​រួម​មាន​តារា​សម្តែង Chloe Grace Moretz តារា​ម៉ូ​ដែល Sonia Ben Ammar តារាចម្រៀង Madison Beer និង​តារា​ម៉ូ​ដែល Phoebe Torrance ។ Peltz ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តួ​នាង Tessa Yeager ក្នុង​រឿង Transformers: Age of Extinction (២០១៤) របស់​អ្នកដឹកនាំ​រឿង Michael Bay ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ