ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ​! មួយប៉ប្រិចភ្នែក បុក​រថយន្ត​២​​គ្រឿង​ឆក់​យក​ជីវិត​ប្តី បន្សល់​ប្រពន្ធ​របួសធ្ងន់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​បាន​បុក​ជា​មួយនឹង​រថយន្ត​បា​ឡែ​ន​ចំ​ពីក្រោយ រួច​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ដឹក​ដី​ទៀត បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​២៩​នាទី ថ្ងៃ​ទី​១៣ ខែកក្កដា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​បាន​បុក​ជា​មួយនឹង​រថយន្ត​បា​ឡែ​ន​ចំ​ពីក្រោយ រួច​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ដឹក​ដី​ទៀត បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​២៩​នាទី ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​បង្គោល​គីឡូ​លេខ ២៩៧ -២៩៨ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី​រង​គ្រោះ​ឈ្មោះ កាយ ម៉ា​ប អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ត្រាវ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ប្រពន្ធ​ពីក្រោយ​ឈ្មោះ ក្រឹម ស្រី​ខួ​ន អាយុ​២៥​ឆ្នាំ រង​របួសធ្ងន់​។ ចំណែក​រថយន្ដ​រង​គ្រោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Y 94 79 បើក​ដោយ​ឈ្មោះ ឆែម លាង​សុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ និង​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​ទៀត ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ផ្លា​ក​លេខ តាកែវ 3A. 2621 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ដសញ្ញាណ​។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ រវាង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក និង​រថយន្ដ​២​គ្រឿង​។ មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​ហុងដា បាន​ដឹក​ប្រពន្ធ​ពីក្រោយ ដោយ​បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ទៅ​បុក​រថយន្ដ​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ស្រប​ទិស​គ្នា ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​បុក​ពីក្រោយ​រថយន្ត​កាម​រី​បា​ឡែ​ន​រួច ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ក៏បាន​រេ​ចង្កូត​​ខ្ទាត​ទៅ​បុក​ជាមួយ​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​ពេញ​ទំហឹង​បន្ថែម​ទៀត បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កើតហេតុ ចំណែក​ប្រពន្ធ​រង​របួសធ្ងន់​។ ក្រោយ​ពេល​កើតហេតុ​រួច អ្នកបើកបរ​រថយន្ដ​ដឹក​ដី​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

លោក​បញ្ជាក់​ថា ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​នេះ មូលហេតុ​គឺ​បណ្តាល​មក​ពី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បើកបរ​មាន​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ចំពោះ​វត្ថុ​តាង​ទាំង​បី​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រង់ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ