ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​លឿន​ពេក​ហើយ​! ភរិយា​តារា​សម្តែង​ចង្កា​ព្រែក​ស្លា.ប់​ដោយ​ជំងឺមហារីក​សុដន់

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖ តារា​សម្តែង​នាង Kelly Preston ដែល​ជា​ភរិយា​របស់​តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បី​លោក John Travolta បាន​ទទួលមរណភាព​ក្នុង​អាយុ ៥៧ ឆ្នាំ…

អា​មេ​រិ​ក​៖ តារា​សម្តែង​នាង Kelly Preston ដែល​ជា​ភរិយា​របស់​តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បី​លោក John Travolta បាន​ទទួលមរណភាព​ក្នុង​អាយុ ៥៧ ឆ្នាំ ក្រោយ​ពី​បាន​ប្រឹង​តស៊ូ​ជាមួយនឹង​ជំងឺមហារីក​សុដន់​អស់​រយៈពេល​ជាង ២ ឆ្នាំ​កន្លង​ទៅ ។

តារា​សម្តែង​ប្រុស​ដែល​ភាគច្រើន​ដើរតួ​អង្គជា​បុរស​កាច និង​ឃោរឃៅ​បាញ់ប្រហារ​ដៃ​ឆៅ លោក Travolta បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា «​ភរិយា​ដ៏​ស្រស់​ស្អាត​របស់ខ្ញុំ​ឈ្មោះ Kelly បាន​បាត់បង់​ការ​តស៊ូ​រយៈពេល ២ ឆ្នាំ​ដោយ​ជំងឺមហារីក​សុដន់​» ។

ប្តី​ប្រពន្ធ​អ្នកសិល្បៈ​នេះ​បាន​រៀប​ការ ​និង​រួមរស់​ជាមួយ​គ្នា​ជិត ២៩ ឆ្នាំ​ហើយ ​។ អាជីព​សម្តែង​របស់​តារា​ស្រី​រូប​នេះ គឺ​នាង​បាន​សម្តែង​នៅ​ក្នុង​រឿង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Twins, From Dusk Till Dawn, Jerry Maguire និង The Cat in the Hat ។ នាង​ក៏​បាន​សហការ​សម្តែង​រួម​គ្នា​ជាមួយ​ប្តី​របស់​នាង​នៅ​ក្នុង​រឿង Battlefield Earth and Gotti ។

នៅ​ក្នុង​ការ​បង្ហោះ​សារ​របស់​ខ្លួន តារា​សម្តែង​ប្រុស​ដែល​មាន​ចង្កា​ព្រែក​ស្រស់​សង្ហា​រូប​នេះ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល​ដែល​បាន​មើលថែ​រក្សា​ភរិយា​របស់​គាត់ «​ក៏​ដូច​ជា ​មិត្តភក្តិ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​នាង​ជា​ច្រើន​នាក់ ​ដែល​នៅ​ក្បែរ​នាង​» ។

លោក John Travolta បាន​និយាយ​ថា «​ខ្ញុំ​នឹង​ចំណាយពេល​ខ្លះ​ដើម្បី​នៅ​ទីនោះ​សម្រាប់​កូន​ៗ​របស់ខ្ញុំ​ដែល​បាន​បាត់បង់​ម្តាយ​របស់​ពួក​គេ​ដូច្នេះ​សូម​អភ័យទោស​ខ្ញុំ​ជា​មុន​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​បានការ​ឆ្លើយ​តប​ពី​ពួក​យើង​មួយ​រយៈ​។​ប៉ុន្តែ​សូម​ដឹង​ថា​ខ្ញុំ​នឹង​ទទួល​ដឹង​អារម្មណ៍​ពី​ការ​ស្រឡាញ់​របស់​អ្នក នៅ​ប៉ុន្មាន​ស​ប្តា​ហ៍ និង​ប៉ុន្មាន​ខែ​ខាង​មុខ និង​ជា​ដរាប​តទៅ​» ។

សូម​រម្លឹក​ថា កូនប្រុស​របស់​ប្ដី​ប្រពន្ធ​ដែល​ជា​តារា​សម្តែង​នេះ មានឈ្មោះ​ថា Jett Travolta បាន​ស្លាប់​នៅ​អាយុ ១៦ ឆ្នាំ​ក្នុង​ខែមករា​ឆ្នាំ ២០០៩ ដោយ​ខ្យល់​.​គ ពេល​វិស្សមកាល​គ្រួសារ​នៅ​បា​ហា​ម៉ា​។ ពួក​គេ​ក៏​មាន​មានកូន​ពីរ​នាក់​ទៀត​គឺ Ella Bleu និង Benjamin ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ