ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ ករណី​វាយ​នារី​ម្នាក់ រឿង​បបួល​ទៅ​ដេក​ ​នាង​មិន​ព្រម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុ​ស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​សាខា​បឹង​សាឡា​ង…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុ​ស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​សាខា​បឹង​សាឡា​ង ។

ការឃាត់ខ្លួននេះ បន្ទាប់ពីនារី​ស្រស់​ស្អាត​ម្នាក់ កើត​ទុក​មិន​សុខចិត្ត ស្រែកយំប្រាប់អ្នកសារព័ត៌មាន និង​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡា​ង ក្រោយ​ពី​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ ប្រើ​ហិង្សា​វាយ​លើ​រូបរាង​កាយនាង នៅ​លើ​រថយន្ត​មួយ​គ្រឿង​របស់​ជន​បង្ក កាលពី​យប់​ថ្ងៃ​ទី​០៧ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ។

ទោះជា​យ៉ាងណា ស្ត្រី​រង​គ្រោះ និង​បុរស​ជា​ថៅកែ​ហាង​គុយទាវ​អង្គរជុំ សមត្ថកិច្ច​នៅ​មិន​បង្ហើប​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ខណៈថៅកែ​ហាង​អង្គរជុំ​រូប​នោះ ត្រូវ​សម​ត្ថ​កិច្ច​កំពុងធ្វើការ​សាកសួរ ចំណែក​ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បាន​អំពាវនាវ​ឲ្យ​សមត្ត​កិច្ច​ជួយ​ចាត់ការ ករណី​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​ប្រើ​អំពើ​ហិង្សា​លើ​គាត់​ផង ។

បើ​តាម​ប្រភព​ច្បាស់​ការណ៍ បានបង្ហើបអោយ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សាខាងលើនេះ ដោយសារ​ជន​ដៃដល់ បបួល​ស្ត្រី​រង​គ្រោះ​ទៅ​ដេក ប៉ុន្តែ​នាង​មិន​ព្រម ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្តបន្ទាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ