ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ភាពយន្ត​ឥណ្ឌា​ជួប​បញ្ហា ខណៈ​តារា​សម្តែង​ល្បី​ៗ​ជា​ច្រើន​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឧស្សាហកម្ម​ភាពយន្ដ​នៅ​ឥណ្ឌា​បាន​ជួបនឹង​បញ្ហា បន្ទាប់​ពី​តារា​ធំ​ៗ​របស់​បូ​លី​វូ​ដ​ជា​ច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឧស្សាហកម្ម​ភាពយន្ដ​នៅ​ឥណ្ឌា​បាន​ជួបនឹង​បញ្ហា បន្ទាប់​ពី​តារា​ធំ​ៗ​របស់​បូ​លី​វូ​ដ​ជា​ច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។

ក្រុមការងារ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តារា​ល្បី Amitabh Bachchan ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពល្អ ពេល​កំពុង​តែ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ នៅ​មន្ទីរពេទ្យ​ណា​ន​ណា​វ៉ា​ធី បន្ទាប់​ពី​គាត់ និង​កូនប្រុស​របស់​គាត់ គឺ​លោក Abhishek Bachchan ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។

ហើយ​មិនយូរ​ប៉ុន្មាន ប្រពន្ធ​របស់​លោក Abhiskek Bachchan ដែល​ជា​តារា​សម្តែង ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ដែរ​។ សូ​ម្បី​តែ​កូនស្រី​របស់​ពួក​គេ ក៏​មាន​ជំងឺ​នេះ​ដូច​គ្នា​។ សេចក្តីថ្លែងការណ៍​របស់​មន្ទីរពេទ្យ​បាន​និយាយ​ថា​៖ «​តារា​ល្បី លោក Amitabh Bachchan មាន​ស្ថេ​រ​ភាព​ជាមួយនឹង​រោគ​សញ្ញា​ស្រាល ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ទទួល​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុង​មន្ទីរពេទ្យ​»​។

លោក Amitabh ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កោតសរសើរ​ថា ជា​តារា​សម្តែង​ដែល​រស់រាន​មានជីវិត​អស្ចារ្យ​បំផុត របស់​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​បាន​គេ​គោរព​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​។ លោក​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដំបូង​របស់​គាត់​ក្នុង​ឆ្នាំ ១៩៦៩​។ ចាប់តាំងពី​ពេល​នោះ​មក លោក​បាន​ត្រួតត្រា​ខ្សែភាពយន្ត​ប្រាក់​ជិត​ពាក់កណ្តាល​សតវត្សរ៍​។

សារលិខិត​និង​សារ​ជូនពរ ត្រូវ​បាន​ផ្ញើ​ទៅ​សមាជិក​ទាំងអស់​នៃ​គ្រួសារ​របស់​លោក តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​តាម​បណ្តាញ​សង្គម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា បាន​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន ២៨,៦៣៧ ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ទី​៤​ជាប់​ៗ​គ្នា ដែល​ប្រទេស​នេះ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់​ការ​ឆ្លង​។

ឥលូវ​នេះ​ប្រទេស​ឥណ្ឌា បាន​កត់ត្រា​ករណី​ឆ្លង​សរុប​យ៉ាងតិច ៨៤៩,៥៥៣​ករណី ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត លើកលែងតែ​ប្រទេស​ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២២,៦៧៤​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ