ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​អ្នក​បាត់បង់​ជីវិត​ច្រើន​ក៏​ដោយ ក៏​ប្រជាជន​អង់គ្លេស​ភាគច្រើន​មិន​ខ្ចី​ពាក់​​ម៉ាស

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រសិនបើ​ដើរ​ចូល​ក្នុង​ហាង​ដែល​មមាញឹក​ណាមួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ឬ​ជិះ​រថភ្លើង​លើ​ប្រព័ន្ធ​ក្រោម​ដី​ចង្អៀត​នៅ​ទីក្រុង​ឡុ​ង ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​រាប់​សិប​នាក់​មិន​មាន​ពាក់​ម៉ាស​នោះ​ទេ​។ រឿង​ទាំង​អស់នេះ​កំពុង​កើតឡើង ទោះបី​ចក្រភព​អង់គ្លេស​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រសិនបើ​ដើរ​ចូល​ក្នុង​ហាង​ដែល​មមាញឹក​ណាមួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ឬ​ជិះ​រថភ្លើង​លើ​ប្រព័ន្ធ​ក្រោម​ដី​ចង្អៀត​នៅ​ទីក្រុង​ឡុ​ង ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​រាប់​សិប​នាក់​មិន​មាន​ពាក់​ម៉ាស​នោះ​ទេ​។

រឿង​ទាំង​អស់នេះ​កំពុង​កើតឡើង ទោះបី​ចក្រភព​អង់គ្លេស​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ​។ ប្រទេស​នេះ​ឈរ​នៅ​លំដាប់​ទី​៣ បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​វីរុស​ដ៏​សាហាវ​នេះ ដែល​មាន​អ្នក​បាត់បង់​ជីវិត​ជិត ៤៥,០០០​​នាក់​។ ប្រទេស​ទាំង​បី ដែល​មាន​អ្នក​បាត់បង់​ជីវិត​ច្រើន​ជាងគេ ក៏​មាន​ប្រជាជន​មិន​ពាក់​ម៉ាស់​ច្រើន​ផង​ដែរ​។

ប្រមុខ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ជាតិ​ចក្រភព​អង់គ្លេស លោក Venki Ramakrishnan បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​៖ «​ចក្រភព​អង់គ្លេស កំពុង​ដើរ​តាម​ពីក្រោយ​ប្រទេស​ជា​ច្រើន​ទាក់ទង​នឹង​ការ​ពាក់​ម៉ាស​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មាន​ចំនួន ២៨៩,៦០៣​ករណី ករណី​បាត់បង់​ជីវិត​សរុប ៤៤,៨១៩ និង ករណី​ជា​សះស្បើយ​សរុប​មិន​ទាន់​ចេញ​ជា​តួលេខ​៕ ដកស្រង់​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ