ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាត់​កូន​អាយុជិត២ខួប ស្រាប់តែឃើញ​​ក្នុងទឹកអាងបន្ទប់ទឹក ម្នាក់ៗ​ឆោ​ឡោ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ មានករណី​ក្មេង​​ស្រី​​អាយុ​១​ខួប​៨​ខែ​ម្នាក់ បាន​លង់ទឹកអាង​​ក្នុង​​បន្ទប់ទឹក បណ្តាល​ឱ្យ​បាត់បង់ជីវិត បង្ក​​អោយ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពីវេលាម៉ោង​៦​យប់​​ថ្ងៃ​ទី​១២ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០​ នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់​…

ខេត្ត​កណ្តាល ​៖ មានករណី​ក្មេង​​ស្រី​​អាយុ​១​ខួប​៨​ខែ​ម្នាក់ បាន​លង់ទឹកអាង​​ក្នុង​​បន្ទប់ទឹក បណ្តាល​ឱ្យ​បាត់បង់ជីវិត បង្ក​​អោយ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពីវេលាម៉ោង​៦​យប់​​ថ្ងៃ​ទី​១២ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០​ នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

​ក្មេង​ស្រី​រងគ្រោះ​​ឈ្មោះ​ស៊ី​ថា នី​កា អាយុ​១​ឆ្នាំ​៨​ខែ មាន​ឪពុក​ឈ្មោះ ជួប ស៊ី​ថា អាយុ​២៥​ឆ្នាំ​ និង​​ម្តាយ​ឈ្មោះ ចិន្តា ចន្ទី អាយុ​២៤​ឆ្នាំ ។ គ្រួសារនេះរស់​នៅក្នុង​​ភូមិ​ឃុំ​កើតហេតុ​​ខាងលើ។

តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា​ ​មុនពេលកើតហេតុ ​ស្ត្រីជា​​ម្តាយ​ក្មេង​រង​គ្រោះ​កំពុង​តែ​មើល​កូន​តូច​នៅ​ក្នុងផ្ទះ ស្រាប់តែ​​ក្មេងស្រី​​រង​គ្រោះ​បាន​ចេញ​មក​រត់​លេង​ខាងក្រៅ​ផ្ទះ​ដូច​សព្វដង ដោយនៅ​ជិត​ៗនោះ​​សុទ្ធ​​តែ​ផ្ទះ​បងប្អូន​ ។

តាម​ប្រភពដដែលបានបន្ត​ថា រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​ដោយសារ​​មិនឃើញ​ក្មេង​ស្រី​រង​គ្រោះ ទើប​​បងប្អូន​នាំ​គ្នា​ដើរ​រក ហើយស្ត្រី​​ឈ្មោះ ជ័យ ស្រី​អូន ជាត្រូវជា​ជីដូនរបស់ក្មេងស្រីរងគ្រោះ ដែល​មានផ្ទះ​នៅ​ជាប់​គ្នា​ចំហៀង​ខាងកើត បាន​ទៅ​មើល​ក្នុង​បន្ទប់ទឹក​របស់​ខ្លួន ស្រាប់តែ​ប្រទះ​ឃើញ​​ក្មេងស្រី​​រង​គ្រោះ​នៅ​ក្នុង​​ទឹកអាង​ក្នុងបន្ទប់ទឹក ហើយ​ក៏នាំគ្នា​​ស្រង់​​ក្មេង​ស្រី​​រង​គ្រោះ​មក​ធ្វើ​ចលនា និង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ខ្សាច់កណ្តាលដែរ ប៉ុន្តែ​​ក្មេងស្រី​​រង​គ្រោះ​បាន​បាត់បង់​ជីវិត​​បាត់​ទៅ​ហើយ ។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ​របស់ក្មេង​ស្រីរងគ្រោះ​​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​មា​ក់ ​ហើយ​​ផ្នែក​ជំនាញ​ជំនាញ​​បាន​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ​គ្រូពេទ្យ និង​ក្រុម​គ្រួសារដើម្បី​​ធ្វើ​ការ​ពិនិត្យសព​ក្មេងស្រីរងគ្រោះ ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​ ទើបសមត្ថកិច្ជជំនាញសន្និដ្ឋាន​ថា ​ក្មេង​ស្រី​​រង​គ្រោះ​​បាន​បាត់បង់ជីវិត​​ដោយសារ​លង់ទឹកអាង​ក្នុងបន្ទប់ទឹក​ប្រាកដ​មែន ។

ក្រោយ​ពេល​ពិនិត្យ​រួច សមត្ថកិច្ចជំនាញ​​បាន​ប្រគល់​សព​ក្មេងស្រី​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសាររៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ