ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​ឥណ្ឌូ​នេ​ស៊ី ស្ទុះ​ខ្លាំង​ឡើង​លើស​៧៥០០០​ករណី​ហើយ

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើនឡើង​ដល់ ៧៥,០០០​នាក់…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើនឡើង​ដល់ ៧៥,០០០​នាក់ ដោយសារ​ការ​ឆ្លង​នៅ​ក្នុង​ចំណុចក្តៅ​ធំ​បំផុត​ពីរ​បាន​បន្ត​ព​ន្លឿ​ន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រក្សា​គម្លាត​សង្គម កាលពី​ជាង​មួយ​ខែ​មុន​។

អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា មាន​ករណី​ថ្មី​ចំនួន ១,៦៨១​ករណី ក្នុង​រយៈពេល ២៤ ម៉ោង ដល់​ពាក់កណ្តាល​ថ្ងៃអាទិត្យ ដែល​នាំ​ឱ្យ​មាន​ចំនួន​សរុប​ដល់​ទៅ ៧៥,៦៩៩​នាក់ ដោយ​បន្ថែម​ថា មនុស្ស ៧១​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​មាន​ចំនួន ៣,៦០៦​នាក់ ហើយ​ឥណ្ឌូ​ណេ​ស៊ី មាន​ករណី​ឆ្លង និង​អ្នក​បាត់បង់​ជីវិត​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។

ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១,៦៧១​ករណី​កាលពី​ថ្ងៃ​សៅរ៍​។ ជាង​ពាក់កណ្តាល​នៃ​ករណី​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃអាទិត្យ គឺ​មក​ពី​ខេត្ត​ចា​វ៉ា​ខាងកើត និង​ទីក្រុង​ចា​កា​តា ដែល​ជា​ចំណុចក្តៅ​បំផុត​របស់​ប្រទេស​។

ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​បន្ត​កើនឡើង​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៤ នៅ​លើ​ពិភពលោក សូ​ម្បី​តែ​បន្ទាប់​ពី​មានការ​ព្រមាន​ជា​ច្រើន​ដង​ពី​សំណាក់​ប្រធានាធិបតី លោក Joko Widodo ដល់​មន្ត្រី​របស់​លោក ឱ្យ​យកចិត្តទុកដាក់​ចំពោះ​វិបត្តិ​នេះ​ក៏​ដោយ​។ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​ពេល​ដែល​ប្រទេស​បាន​រាយការណ៍​អំពី​ករណី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត លោក​ប្រធានាធិបតី ហៅ​ស្ថានភាព​នោះ​ថា ជា​សញ្ញា​ក្រហម​។

លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ខែ​មុន​ថា ជំងឺ​កូ​វី​ដ​១៩ នេះ បាន​ប៉ះពាល់​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ខ្លាំង​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្នាត​តូច និង​ធំ​ដូច​គ្នា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ