ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សៀ​​ ម៉ុ​ន ​កំពុង​អនុវត្ត​ផ្ទុយ​​​​​ពី​កិច្ចសន្យា​​នៃ​ក្រសួង​កសិក​ម្ម

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ព្រៃឈើ​នៅ​តំបន់សៀម​ប៉ា​ង​ ប៉ែក​ខាង​ស្រែ​សំបូរ​ ជាប់និង​ឃុំ​ព្រែក​ មាស ​ស្រុក​សៀម​ប៉ា​ង​ និង​តំបន់​ក្បែ​នោះ​ជា​ប្រភេទ​ឈើ​ឈ្លិ​ក​ និង​ឈើ​​ផ្សេង​ទៀត​(​ឈើ​លេខ​១ )​ត្រូវ​បាន​ដឹក​ឆ្លងកាត់​បា​រ៉ាស់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សៀ​ម៉ុ​នក្នុង​តំបន់​លេខ១ ហើយ​​បន្ត​ឡើង​រថយន្ត…

ខេត្តស្ទឹងត្រែង​៖ ព្រៃឈើ​នៅ​តំបន់សៀម​ប៉ា​ង​ ប៉ែក​ខាង​ស្រែ​សំបូរ​ ជាប់និង​ឃុំ​ព្រែក​ មាស ​ស្រុក​សៀម​ប៉ា​ង​ និង​តំបន់​ក្បែ​នោះ​ជា​ប្រភេទ​ឈើ​ឈ្លិ​ក​ និង​ឈើ​​ផ្សេង​ទៀត​(​ឈើ​លេខ​១ )​ត្រូវ​បាន​ដឹក​ឆ្លងកាត់​បា​រ៉ាស់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សៀ​ម៉ុ​នក្នុង​តំបន់​លេខ១ ហើយ​​បន្ត​ឡើង​រថយន្ត ដោយ​មានច្បាប់​ប៉េសេ ។

ក្រុមហ៊ុន​សៀ​ ម៉ុ​ន ​ទទួល​សិទ្ធិ​ស្តា​និង​ដាំ​ដើមឈើ​ឡើង​វិញ​ អោយ​តំបន់​នោះ​ក្លាយ​តំបន់​បៃតង តែ​ក្រុមហ៊ុន​ចាប់តាំងពី​ការ​ទទួល​បាន​អាជ្ញាប័ណ​២០១៧ មិន​បានធ្វើការ​ដាំ​ដុះ​ ទៅ​តាម​ផែនការ​ក្នុង​កិច្ចសន្យា​នោះ​ទេ បែ​រជា​សម្រុក​កាប់​តែ​ឈើ ហើយ​ទៅ​ដាំ​ឪឡឹក​និង​ក្រូច​វល្លិ​ទៅ​វិញ​។

ថ្មី​ៗ​នេះ បន្ទាប់​ពី​បរាជ័យ​លើ​អាមុខរបរ​ជីវ​កម្ម​របស់​ខ្លួន​ច្រើន​លើក​ច្រើន​សារ ​ក្រុមហ៊ុន​សៀ​​ម៉ុ​ន​ បាន​ចុះ​កិច្ចសន្យា​មួយ​ដោយ​ផ្តល់​សិទ្ធិ​បន្ត​ទៅ​អោយ​ក្រុមហ៊ុន​អង្គ​ហ្លាយ​វ៉ូ​ដ​អោយធ្វើ​ការងារ​បន្ត​លើ​ការ​ស្តា​និង​ដាំ​ដើមឈើ​ឡើង​វិញ​ដោយ​មានការ​គ្រប់គ្រង​ពី​លោក​ឧកញ៉ា ជា ពៅ តែ​លោក​ឧកញ៉ា​រូប​នេះ បាន​ផ្តល់​សិទ្ធិ​បន្ត​ទៅ​អោយឈ្មោះ យឹ​ម​ស្នា ។ ​

បច្ចុប្បន្ន​នេះ​ លោក យឹ​ម​ស្នា កំពុងកែន​កម្មករ​មក​ពី​ស្រុក​សំបូរ ខេត្តក្រចេះ​រាប់​សិប​នាក់ ចុះ​កាប់​ឈើ នៅ​ក្នុង​តំបន់​បរិវេណ​ក្រុមហ៊ុន​ខ្លះ​និង​ខ្លះ​ទៀត​ក្រៅ​បរិ​វេណ​ក្រុមហ៊ុន​យក​មក​ដាក់​រោងចក្រ​ដើម្បី​ដឹក​ចេញ​បន្ត ហើយ​ឈើ​ទាំងនោះ​សុទ្ធ​សឹង​ជា​ឈើ​ហ៊ុ​បមុខ​កាត់​ធំ​ៗ​។

​លោក​ស្នា​កំពុង​ធ្វើផ្ទុយ​ពី​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម​ដោយ​បាន ​សម្រុក​ដឹកឈើ
ហ៊ុ​ប​ខ្នាត​ធំ​ៗ​ចេញពី​ក្រុមហ៊ុន​ព្រោះថា​ក្រសួងកសិកម្ម​អនុញ្ញាត​អោយនាំ​ឈើ​ចេញ​ត្រឹម​មុខកាត់​ត្រឹម​២៥សង់ទីម៉ែត្រ​(២,៥​តឹក​)​ចុះ​ក្រោម​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​តំបន់​១ទើបតែ​បាន​ឈូស​ឆាយ​ផ្ទៃដី​ប្រ​ហែល​ជាង​១​ពាន់​ហិ​កតា​ប៉ុណ្ណោះ​ហើយ​ពុំ​ទាន់​ឃើញ​ដាំ​ដើមឈើ​ឡើងវិញ​នោះ​ទេ បែ​ជា​សម្រុក​កាប់​តែឈើ​​ដឹក​ចេញ​៕

អត្ថបទសរសេរ ដោយ