ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​រី​ មិន​បញ្ជាក់​ហេតុផល​​ដែល​នាង​​ចាក​ចេញពី​ទ្រនំ​ចាស់​​​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង យូ​រី បាន​សម្រេច​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​មហាជន​ដាក់​ការ​សង្ស័យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ទស្ស​និក​បាន​សង្ស័យ​ថា យូ​រី​ទំនងជា​នឹង​ចាក​ចេញពី​ផលិត​សាន់​ដេ​ហើយ បន្ទាប់​ពី​នាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី ដែល​មិន​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​ដែល​នាង​កំពុង​ជ្រកកោន​។ យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​នេះ…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង យូ​រី បាន​សម្រេច​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​មហាជន​ដាក់​ការ​សង្ស័យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ទស្ស​និក​បាន​សង្ស័យ​ថា យូ​រី​ទំនងជា​នឹង​ចាក​ចេញពី​ផលិត​សាន់​ដេ​ហើយ បន្ទាប់​ពី​នាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី ដែល​មិន​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​ដែល​នាង​កំពុង​ជ្រកកោន​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​នេះ ​ម្ចាស់​បទ ចាក់ទឹកដូង នាង​យូ​រី បាន​ទទួលស្គាល់​ថា នាង​ពិតជា​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ពិតប្រាកដ​មែន​។នាង​បញ្ជាក់​ថា កុងត្រា​របស់​នាង​ជាមួយ​ផលិតកម្ម​សាន់​ដេ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ដោយ​នាង​មិន​បន្ត​ទៀត​ឡើយ​។

យ៉ាងណា យូ​រីមិន​បាន​បញ្ជាក់​ហេតុផល​ជាក់លាក់​ណាមួយ​ស្តី​ពី​ការ​សម្រេច​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​នោះ​ឡើយ ខ​ណះ​ពេល​នាង​ក៏​មិន​ទាន់​បង្ហើប​ពី​ផលិត​ថ្មី​របស់​នាង​នៅឡើយ​ដែរ​។បើ​តាម យូ​រី ផលិតកម្ម​ថ្មី​ដែល​នាង​នឹង​ត្រៀម​ធ្វើ​ដំណើរ​បើក​ទំព័រ​ថ្មី​នេះ នឹង​រិ​ត​តែ​ធ្វើ​អោយ​នាង​កាន់តែ​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​អាជីព​សិ​ល្បះ​ចម្រៀង​របស់​នាង​។

យូ​រី បាន​ជ្រកកោន​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​ប្រមាណ​ជិត​១០​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​ផលិតកម្ម​មួយ​នេះ​បាន​ជួយ​ជ្រោង​នាង​អោយ​មានកេរ្តិ៍ឈ្មោះ​ល្បី មិន​ចាញ់​តារា​ជួរ​មុខ​នោះ​ឡើយ​។យូ​រី បាន​កែប្រែ​ស្តាយ​លេង​ស្តាយ​បែប​ប្លែក​ៗ ជាមួយនឹង​ក្បាច់​រាំ​បុ​ិ​ន​ប្រសប់ ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​។

យ៉ាងណា ការ​មក​ជ្រក​នៅ​ក្នុង​ផលិតកម្ម​ថ្មី​របស់ យូ​រី នា​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា នាង​នឹង​អាច​ទទួល​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ឫ​យ៉ាងណា​។​​ ជា​ការ​កត់​សម្គាល់ ការ​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ពី យូ​រី នា​ពេល​នេះ​គឺជា​តារាចម្រៀង​ជួរ​មុខ​មួយទៀត បន្ទាប់​ពី​កំពូល​តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត ដែល​បាន​ចាកចេញ​ហើយ​មក​ជ្រក​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ ៕

អត្ថបទសរសេរ ដោយ