ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតផ្ទះរួចដេកឃាត់ឡានទឹក​មិន​ឱ្យចូល ថែមទាំងវាយ​អនុ​ប៉ុស្តិ៍​ទៀត​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល​៖ យុវជនម្នាក់​​បាន​​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង រួច​ដេក​កណ្តាលផ្លូវ​រារាំង​មិនអោយរថយន្តពន្លត់អគ្គិភ័យ​ចូលទៅពន្លត់ទៀត​ លុះ​អនុប៉ុស្តិ៍​ម្នាក់​ចូលទៅ​ហៅឱ្យក្រោកចេញ​ ស្រាប់តែ​ជនសង្ស័យ​​ផ្ទុះកំហឹង​ក៏​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ទៅ​លើ​អនុ​ប៉ុស្តិ៍​រូប​នោះ បណ្តាល​ឱ្យ​រង​របួសបែកក្បាល​​ឈាម បន្ទាប់មកជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលា​​១២​និង​​៣០នាទីរំលងអធ្រាត្រឈាន​ចូល​​ថ្ងៃ​ទី​១២ ខែកក្កដា…

​ខេត្ត​កណ្តាល​៖ យុវជនម្នាក់​​បាន​​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង រួច​ដេក​កណ្តាលផ្លូវ​រារាំង​មិនអោយរថយន្តពន្លត់អគ្គិភ័យ​ចូលទៅពន្លត់ទៀត​ លុះ​អនុប៉ុស្តិ៍​ម្នាក់​ចូលទៅ​ហៅឱ្យក្រោកចេញ​ ស្រាប់តែ​ជនសង្ស័យ​​ផ្ទុះកំហឹង​ក៏​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ទៅ​លើ​អនុ​ប៉ុស្តិ៍​រូប​នោះ បណ្តាល​ឱ្យ​រង​របួសបែកក្បាល​​ឈាម បន្ទាប់មកជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលា​​១២​និង​​៣០នាទីរំលងអធ្រាត្រឈាន​ចូល​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ នៅ​​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​​ឈ្មោះ​ផ​ន លី​កូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ជាអនុ​ប៉ុស្តិ៍​តាក្តុល​ មាន​ទីលំនៅ​ភូមិ​ព្រែក​ឡុ​ង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​បាន​​រង​របួស​ក្បាល​ដេ​៣​ថ្នេរ ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ថន សម្បត្តិ ភេទ​ប្រុស អាយុ​ជាង​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ នៅ​ភូមិ​​ឃុំ​​កើតហេតុខាងលើ​ ។

​តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៌​បាន​​អោយ​ដឹង​ថា មុនពេលកើតហេតុ ជនសង្ស័យ​​បាន​ប្រើប្រាស់​គ្រឿងញៀន រួច​ហើយ​ក៏​ត្រូវ​ម្តាយ​ចាក់សោទុក​ចោល​ក្នុងផ្ទះ ជាហេតុ​ធ្វើ​អោយ​ជនសង្ស័យ​ខឹង​ក៏​បាន​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​រងការ​ខូចខាត​អស់​​ចំនួន​២​គ្រឿង និង​ដុត​ផ្ទះ ​បណ្តាល​អោយ​ឆេះ​ខ្ទេច​​អស់​សម្ភារៈ​ដែល​មាន​ក្នុងផ្ទះ​ បង្កការ​ភ្ញាក់​ផ្អើល​ពេញភូមិ​​។

តាម​ប្រភពដដែលបាន​បន្ត​ថា នៅពេលមានហេតុការណ៍អគ្គិភ័យ​ខាងលើ​ លោក​អនុប៉ុស្តិ៍តាក្តុល​​បាន​ចុះ​អ​ន្តរាគ​មន៍​បើកផ្លូវ​​ដើម្បី​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចូលទៅ​បាញ់​ទឹក​ពន្លត់ ស្រាប់​តែ​ពេល​នោះ​ក៏​ឃើញ​ជនសង្ស័យ​ដេក​កណ្តាលផ្លូវ​រារាំង​មិន​អោយ​រថយន្ត​ពន្លត់អគ្គិភ័យ​ចូល​ទៅ​ពន្លត់​បាននោះទេ​ ដោយសារ​​ខ្លាច​រថយន្ត​ពន្លត់អគ្គិភ័យ​កិន ទើប​លោកអនុប៉ុស្តិ៍​ក៏​បាន​ដាស់​ហៅ​ជនសង្ស័យ​អោយ​ក្រោក​ចេញ តែ​ត្រូវ​ជនសង្ស័យ​ដក​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ទៅ​លើ​លោក​អនុប៉ុស្តិ៍​រូប​នោះ​ចំ​ក្បាល​ខាងឆ្វេង​ បណ្តាល​អោយ​​រង​របួសរយះ​បែកហូរ​​ឈាម​តែ​ម្តង​។

ក្រោយពេល​​កើតហេតុ​ ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​មក​​កាន់​អធិការដ្ឋាន​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ