ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជួយ​កសិករ​គេច​ផុត​ពី​ការ​បាត់បង់​ប្រាក់​ចំណេញ​ក្នុង​រដូវ​ប្រមូល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​កសិករ​នា​ពេល​បច្ចុប្បន្ន​អាច​គេច​ផុត​ពី​ការ​បាត់បង់​ប្រាក់​ចំណេញ​ក្នុង​រដូវ​ប្រមូល​កសិផល តាម​រយៈ​ការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ គឺ​មាន​តែ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ហើយ​ការ​ធ្វើ​កសិកម្ម​តាម​ប្រភេទ​បែ​បន​នេះ កំពុង​បាន​បង្ហាញ​សញ្ញា​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង បើ​តាម​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​កសិករ​នា​ពេល​បច្ចុប្បន្ន​អាច​គេច​ផុត​ពី​ការ​បាត់បង់​ប្រាក់​ចំណេញ​ក្នុង​រដូវ​ប្រមូល​កសិផល តាម​រយៈ​ការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ គឺ​មាន​តែ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ហើយ​ការ​ធ្វើ​កសិកម្ម​តាម​ប្រភេទ​បែ​បន​នេះ កំពុង​បាន​បង្ហាញ​សញ្ញា​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

ជាក់ស្តែង បើ​តាម​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួងកសិកម្ម គិត​ត្រឹម​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​នេះ​មាន​រហូត​ដល់​ជាង​៥០០​កិច្ចសន្យា ហើយ​រំពឹង​វា​នឹង​កើន​ដល់​ជិត​១.០០០​កិច្ចសន្យា ។

លោក វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ យើង​បាន​ទទួល​រៀបចំ​ពិធី​ចុះ​កិច្ចសន្យា​កសិកម្ម​រវាង​អ្នក​ផលិត​ជា​កសិករ សហគមន៍​កសិកម្ម និង​បណ្តុំ​កសិករ និង​អាជីវករ​បាន​ជិត​៥០០​កិច្ចសន្យា​ក្នុង​នោះ​មាន​ទាំង​ពី​ការ​ធ្វើ​ស្រូវ​សេរី​រាង , ស្រូវ​ចំណី​, ការ​ដាំ​បន្លែ​, ការ​ចិញ្ចឹមសត្វ និង​ការ​ធ្វើ​ស្ករ​តោ្ន​ត​ជាដើម ។

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​នៅ​ឆ្នាំ​នេះ​យើង​គិត​ថា ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នឹង​មានការ​កើនឡើង គិត​ត្រឹម​រយៈពេល​៦​ខែ​ដើម ឆ្នាំ​នេះ​យើង​ឃើញ​ថា ការ​រៀបចំ​កិច្ចសន្យា​បាន​កើនឡើង​ដល់​៥៤០​កិច្ចសន្យា​ហើយ សង្ឃឹមថា អាច​នឹង​កើន​ដល់​ជិត​១.០០០​កិច្ចសន្យា​» ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា « ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ កសិករ​មានការ​យល់​ដឹង​កាន់តែ​ច្រើន ហើយ​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ​ទាំង​ការ​ផលិត​ស្រូវ ចិញ្ចឹមសត្វ​បន្លែ​ជាដើម ។

សព្វ​ថ្ងៃនេះ​យើង​ឃើញ​ថា សកម្មភាព​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ មាន​លក្ខណៈ​ផុលផុស​ខ្លាំង​មែនទែន ហើយ​យើង​សង្ឃឹមថា យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​នាំ​ចេញ​នា​ពេល​ខាង​មុខ​» ។

ពាក់ព័ន្ធ និង​កិច្ចសន្យា​កសិកម្ម​នេះ បើ​តាម​លោក​រដ្ឋមន្ត្រី​កសិកម្ម គឺ​មាន​សារសំខាន់​ចំនួន​៦​ចំណុច​ធំ​ៗ៖​ទី​១ – ការ​កសាង​ភាព​ជា​ដៃគូ​រវាង​អ្នក​ផលិត និង​អា​ជីករ , ទី​២ – អ្នក​ផលិត​មាន​ក្តី​សង្ឃឹម ជឿជាក់​ថា ពេល​គាត់​ផលិត​ទៅ​មាន​ទីផ្សារ​មាន​អ្នកទិញ​ធ្វើ​ឱ្យ​កសិករ​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ផលិត​,​ទី​៣ – ការ​បង្កើត​ឱ្យ​មាន​ខ្សែ​ច្រវាក់​ផលិតកម្ម​រវាង​អ្នក​ផលិត​អ្នក​ប្រមូល​ទិញ និង​អ្នក​កែ​ច្នៃ ។

បើ​យើង​អត់​មាន​ចំណង​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ​មានការ​លំបាក ហើយ​ខ្សែ​ច្រវាក់​នេះ​វា​មាន​លក្ខណៈ​ដាច់​ពី​ផ្នែក​មួយ​ទៅ​មួយ​ធ្វើ​ឱ្យ​ការ​ផលិត​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ , ទី​៤ – កសិករ​ទទួល​បាន​បច្ចេកវិទ្យា​ថ្មី​ៗ តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ពី​អាជីវករ​ព្រោះ​អាជីវកម្ម​គាត់​បាន​ទៅ​ធ្វើ​ទំនាក់ទំនង​ផ្គត់ផ្គង់​ទៅ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​,​ទី​៥ – កសិករ​ទទួល​បានការ​គាំំ​ទ្រ​ហិរញ្ញប្បទាន​ពី​ធន​គារ​ឯកជន និង​ពី​ដៃគូ​អភិវឌ្ឍន៍ ។ បើសិន​យើង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ​បាន​ល្អ​ប្រសើរ និង​ទី​៦ – កសិករ​ទទួល​បាន​ប្រាក់​ចំណូល​ល្អ អាច​ជួយ​ឱ្យ​គាត់​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ។

លោក​រដ្ឋមន្ត្រី​វេ​ង សា​ខុន មាន​ប្រសាសន៍​ថា «​រាល់​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ​ជា​គោលដៅ​ចម្បង និង​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម គឺ​យើង​ត្រូវ​អនុវត្ត​ទូ​ទាំង​ប្រទេស ពិសេស​រាល់​គម្រោង​សកម្មភាព​នៃ​កម្មវិធី​ទាំងអស់​ត្រូវ​តែ​បញ្ចូល​សកម្មភាព​នេះ​ទៅ​ដល់​កសិករ ដើម្បី​ធានា​ការ​ផលិត​របស់​គាត់​មាន​រយៈពេល​យូរអង្វែង លើស​ពី​នេះ​ធានា​ប្រាក់​ចំណូល​គាប់ប្រសើ​សម្រាប់​កសិករ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ