ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ត្រៀម​រុះរើ​ប្រព័ន្ធ​ការពារ ដែល​កំពុង​មាន​បញ្ហា​នា​ពេល​បច្ចុប្បន្ន

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard បាន​បង្ហាញ​ពី​ចក្ខុវិស័យ​សម្រាប់​អនាគត​ក្រុម ដោយ​លើក​ឡើង​ពី តំបន់​ការពារនាពេល​បច្ចុប្បន្ន…

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard បាន​បង្ហាញ​ពី​ចក្ខុវិស័យ​សម្រាប់​អនាគត​ក្រុម ដោយ​លើក​ឡើង​ពី តំបន់​ការពារនាពេល​បច្ចុប្បន្ន ដែលកំពុង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ជួប​បញ្ហា​​។

Chelsea បាន​ភ្លាត់​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Sheffield United ដោយ​លទ្ធផល ៣-០ កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ក្រុម​នេះ បច្ចុប្បន្ន​ត្រូវការ​ឈ្នះ​ជា​ចាំបាច់ ដើម្បី​ប្រជែង​តំណែង Top4 ជាមួយ​ក្រុម Leicester City និង Manchester United សម្រាប់​ឱកាស​លេងពានរង្វាន់ Champions League រដូវ​កាល​ក្រោយ​។

បន្ទាប់​ពី​ចាញ់​ក្រុម Sheffield លោក Frank Lampard បាន​មើលឃើញ​ពី​តំបន់​ការពារ ដែល​ក្រុម Chelsea ត្រូវ​ធ្វើការ​រុះរើ​ដើម្បី​ស្តារ​ស្ថានភាព និង​បញ្ហា​ដែល​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស ៦​សម័យកាល​មួយ​នេះ មាន​នា​ពេល​បច្ចុប្បន្ន​នេះ។

បុរសវ័យ ៤២ឆ្នាំរូបនេះ ​បាន​លើក​ឡើង​ថា​ «វា​ពិតជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​មួយ​របស់​យើង​ក្នុង​រដូវ​កាល​នេះ​។ ការ​ការពារ​របស់​យើង ត្រូវ​តែ​ផ្តោត​ជា​សំខាន់​សម្រាប់​ការ​ប្រកួត​នៅ​ខាង​មុខ​បន្ត​ទៀត​។ ខ្ញុំ​ចង់ឱ្យ​មាន​ភាព​ស្ថិតស្ថេរ​មួយ​នៅ​តំបន់​ការពារ​ទាំង​៤​ របស់​យើង​។ ហើយ​នេះ​ជា​បញ្ហា​មួយ ​ដែល​យើង​កំ​ពុ​ង​ជួប​ប្រទះក្នុង​​រដូវ​កាល​នេះ​។ វិធី​តែ​មួយ​គត់​ដែល​អាច​ធ្វើ​បាន​គឺ ត្រូវខិតខំ​ឱ្យ​​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​​រដូវ​កាល​នេះ​»​។

សូម​បញ្ជាក់​ថា Chelsea បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បណ្តោះអាសន្ន​ដោយ​មាន ៦០​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Leicester មាន ៥៩​ពិន្ទុ​និង Man United មាន ៥៨​ពិន្ទុ ខណៈ​ក្រុម​បិសាច​ក្រហម នឹង​ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​រាត្រី​នេះ ជាមួយ​ក្រុម Southampton ដែល​ជា​គូ​ចុង​ក្រោយ​សម្រាប់​ស​ប្តា​ហ៍​ទី​៣៥៕ (ដកស្រង់​ចេញពី Goal)