​ពិនិត្យ​​សំណង់​នៅ​មជ្ឈមណ្ឌល​វប្ប​ធម៌​​​ព្រះពុទ្ធ​សាសនា​កម្ពុជា


ខេត្តកំពង់ស្ពឺ ៖ គណៈកម្មការ​ទ្រទ្រង់​ការ​សាសង់​សំណង់​នៃ​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុ​ទ្ធ​សាសនា​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ជំទាវ​ អ៊ុ​ក ​ម៉ា​លី លោក​ជំទាវ​មហា​ឧបាសិកាញឹក ​ប៊ុ​នថា ​ព្រមទាំង​លោក​ជំទាវ​ជា​សមាជិក​ជា​ច្រើន​រូប​ទៀត​ បានអម​ដំណើរ​យ៉ាងអធិកអធម ។

ការ​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អគា និង​មហា​ប្រាសាទ​នានា​ ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះ​ពុ​ទ្ឋ​សាសនា​កម្ពុជា ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២ ​កក្កដា​ ២០២០​ នា​ភូមិ​អូ​រក​សេះ ​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។ គណ​:​កម្ម​ការ​ទ្រទ្រង់​ការ​សាងសង់​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​ ជា​លំដាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ​មហា​ឧបាសិការ​ធម្ម​បណ្ឌិត​ញឹក​ ប៊ុ​ន​​ថា ដោយ​គូសបញ្ជាក់​ថា «បើ​គ្មាន​មហា​ឧបាសិកា​​ទេ​ ម្ល៉េះសម​គ្មាន​សំណង់​អគារ​នៃ​វប្បធម៌​ព្រះ​ពុ​ទ្ឋ​សាសនា​ប្រ​តិ​ស្ថាន​ឡើង​នា​ពេល​នេះ​ទេ អ្វី​ដែល​ជា​ការ​លះបង់​ធំ​បំផុត​ គឺ​មហា​ឧបាសិកា​​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ទ្រព្យ​ស​ម្បិ​ត្ត​ផ្ទាល់ខ្លួន​ ដើម្បី​កសាង​សំណង់​សំរាប់​ទុកជា​កេរតំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​ និង​ជា​សម្បត្តិ​មរតក​របស់​ជាតិ​ទៅ​ថ្ងៃ​អនាគត»​។

ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​សំណង់​អគារ​របស់​មជ្ឈមណ្ឌល​ប្រជា​ពុ​ទ្ធ​បរិស័ទ​មក​ពី​ខេត្តបាត់ដំបង និង​ស្វាយ​រៀង​ បាន​នាំ​យក​បច្ច័យ​មក​ចូលរួម​ក្នុងការ​កសាង​សំណង់​ក្នុង​បរិវេណ​ម​ជ្ឈ​ម​ណ្ទ​ល​ ។ លោក​ជំទាវ​មហា​ឧបាសិកា ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ «សូម​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​ដល់​មណ្ឌល​វប្ប​ធម៌​៌​ពុទ្ធសាសនា​កម្ពុជា ​នៅ​ផ្ទៃដី​ទំហំ​១២៦​ហិ​កតា លិខិត​លេខ​២៧១​ស​ជ​ណ​ចុះ​ថ្ងៃ​ទី 15 កុម្ភ​: 2013 របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​អនុក្រឹត្យ​លេខ 215 អន​ក្រ​. បក ចុះ​ថ្ងៃ​ទី​ 30 ​មេសា​ឆ្នាំ​២០១៣ ​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​គ្រប់គ្រង​តំបន់់់់់​ការពារ​ធម្មជាតិ​ព្រះ​សុរា​ម្រិ​ត​កុសុមៈ​គិរី​រម្យ​លើ​ផ្ទៃដី​សរុប​ចំនួន​១២៦​ហិ​កតា ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ ដោយ​ចីរភាព​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ សម្រាប់់​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ ទុក​ជាទី​សក្ការបូជា​​ជា​កេរតំណែល​វប្បធម៌​ជាតិ​ប្រតិ​ស្ឋាន​ទុក​បំពេញ​កុសល​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​​

ព័ត៌មាន​ពិស្តារ​និងលទ្ធផលសរុប​ការងារ​សាងសង់ គឺ​មានផ្សាយ​ជាបន្តបន្ទាប់​នៅ​លើ​កា​សែត​កោះ​សន្តិភាព ។

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ