ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងពី​ការ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​រួម​មាន ៖
១-​កំណត់​ថ្ងៃ​ឈប់​សម្រាក សម្រាប់​សង​ទៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២០ ដែល​រាជរដ្ឋាភិបាល​បាន​សន្យា និង២-​សម្រួល​វិធានការ​ចេញចូល​ប្រទេស​កម្ពុជា
ដល់​វិនិយោគិន ធុរជន និង​ជំនាញការ​ជាន់ខ្ពស់​បរទេស ។

កិច្ចប្រជុំ​ចង្អៀត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពីដើម​ស​ប្តា​ហ៍បាន​ណែនាំ​ដល់​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឲ្យ​ដឹកនាំ​កិច្ចប្រជុំ​លើ​របៀបវារៈ​ទាំង​ពីរ​នេះ ។

តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែនថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២០ អាច​ធ្វើ​ឡើង​នៅ​ចុងខែ​កក្កដាឬ​ក៏​នៅ​ដើមខែ​សីហា ។ ចំណែក​ការ​សម្រួល​វិធានការ​ចេញចូល​ប្រទេស​កម្ពុជា ដល់​វិ​និ​យោគិ​ន ធុរជន និង​ជំនាញការ​ជាន់ខ្ពស់​បរទេស គឺ​រាជរដ្ឋាភិបាល​គួរតែ​លុប​ចោល​នូវ​ការ​តម្រូវ​ឲ្យ​បង់ប្រាក់​កក់​៣​ពាន់​ដុល្លារ និង​ប្រាក់​ថ្លៃ​ធានារ៉ាប់រង​សុខភាព ចាប់ពី​៥​ម៉ឺន​ដុល្លារ ក្នុង​អំឡុងពេល​កូ​វី​ដ​-១៩​នេះ ។

ទោះបី​អនុក្រឹត្យ​នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ទី​១០ខែកក្កដា ឆ្នាំ​២០២០ មានការ​ផ្សព្វផ្សាយ​ត​ៗ​គ្នា​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់​សម្រាក​ការងារ​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

យ៉ាងណា​ក៏​ដោយ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែ កក្កដា នៅ​មិន​ទាន់​មាន​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ជា​ផ្លូវការ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ពី​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក សម្រាប់​ការ​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២០​នៅឡើយ​
ទេ ៕ ​

អត្ថបទសរសេរ ដោយ