ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេស៊ីលីដា ទទួលហិរញ្ញប្បទាន ១៣០ លានដុល្លារពីធនាគារមួយរបស់ចិន ដើម្បីជួយដល់វិស័យ SME កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសពីការទទួលបានហិរញ្ញ ប្បទានជាផ្លូវការពីធនាគារមួយរបស់ចិនគឺ China Development Bank…

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសពីការទទួលបានហិរញ្ញ ប្បទានជាផ្លូវការពីធនាគារមួយរបស់ចិនគឺ China Development Bank ( CDB ) ក្នុងទំហំ ទឹកប្រាក់ចំនួន ១៣០ លានដុល្លារអាមេរិក ដើម្បីផ្ដល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន ប្រសាសន៍ថា ការធ្វើពិពិធកម្មនៃប្រភពទុនមានសារៈសំខាន់ខ្លាំងណាស់ដើម្បីគាំទ្រយុទ្ធ សាស្រ្តរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ ។ លោកបន្តថា ធនាគារ អេស៊ីលីដា ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចប្រមូលទុនពីទីផ្សារមូល បត្រដើម្បីពង្រឹងដើមទុន  ចំណែកឯប្រាក់បញ្ញើសន្សំដែលបានមកពីប្រាក់បញ្ញើទីផ្សារ ហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័នអន្តរ ជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ ។

លោកបន្តទៀតថា ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០លានដុល្លារអាមេរិកពីធនាគារ CDB នេះ អេស៊ីលីដា រំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ចំនួន ៥០០០ សហគ្រាស បន្ថែមទៀតសម្រាប់ពង្រីកអាជីវកម្មរបស់ ពួកគេ ។

លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី ២ ហើយដែលធនាគារទាំងពីរបាន ធ្វើកិច្ចសហការជាមួយគ្នា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំដែលគាំទ្រការ អភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា ។ CDB មានការជឿជាក់ យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះនឹងជួយសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាកាន់តែច្រើនក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តា នុពលនៅក្នុងប្រទេសកម្ពុជា ។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២០នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្ម សរុបចំនួន ៦,១៥ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៩៩ ពាន់ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,៣៥ ពាន់លានដុល្លារអាមេរិក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ