ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ល្បាត​សុខ​ៗ​ក៏​ចាប់ដក​ហូត​បា​នរណា​យន្ត​បាន​០៤​គ្រឿង និង​អាវុធ​កែ​ច្នៃ​០១​ដើម

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ដព្រះវិហារ ៖ មន្ទីរ​បរិស្ថាន​ខេត្ដព្រះវិហារ នៅ​ថ្ងៃ​ទី​៧-១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ឆែប មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ដំរី​បូត​បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ពោធិ៍​ទាប ចំណុច​ទួល​ខ្ពស់…

ខេត្ដព្រះវិហារ ៖ មន្ទីរ​បរិស្ថាន​ខេត្ដព្រះវិហារ នៅ​ថ្ងៃ​ទី​៧-១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ឆែប មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ដំរី​បូត​បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ពោធិ៍​ទាប ចំណុច​ទួល​ខ្ពស់ និង​ចំណុច​អូរ​អណ្តើក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​អូរ​កក់ ចុះ​ល្បាត​នៅ​ចំណុច​ជាំ​ម្លូរ​ធំ និង​ដោយឡែក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ចល័ត​៩១ រួម​ជាមួយ​ប្រជា​ការពារ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃ​ទ័ព បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​បែក​ចាន ចំណុច​អូរ​ស្វាយ ចំណុច​អូរ​ខ្លូត ចំណុច​អូរ​ស្ពង់ និង​ចំណុច​អូរ​ស្រឡៅ ចាប់ដក​ហូត​បា​នរណា​យន្ត​បាន​០៤​គ្រឿង និង​អាវុធ​កែ​ច្នៃ​០១​ដើម យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​អូរ​កក់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​យប់​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ពើក សហការ​ជាមួយ​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​ពើក បាន​រួម​គ្នា​ចុះ​ល្បាត​ដល់​ចំណុច​អូរ​អន្លង់​អណ្តូង ជួប​ដានជើង​សត្វ​ប្រើស​ចំនួន ០២​ក្បាល ផង​ដែរ ៕