ក្រោយ​កើត​កូ​វី​ដ​១៩ ១៥​នាក់ព្រឹកនេះ សម្តេច​តេ​ជោឲ្យ​​បន្ត​ប្រយ័ត្ន​កាន់តែ​ខ្លាំង


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ជា​ណា​ចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ក្រោយ​ពី​ក្រសួង​បាន​ប្រកាស​ថា ថ្ងៃនេះ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​នេះ​កូ​វី​ដ​១៩ ចំនួន​១៥​នាក់ ដោយ​សម្តេច​បាន​សរសេរ​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? សំខាន់​នៅ​ពេល​នេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អោយ​សោះ ។​»

ថ្មី​ៗ​នេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ១៥ នាក់​ទៀត ដែល​មាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ដែល​កំពុង​ដាក់​អោយ​ព្យាបាល​ជា​បន្ទាន់ ។ មក​ទល់​ពេល​នេះ នៅ​ក្នុង​ប្រទេស​យើង​គឺ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ១៥៦ នាក់ ដែល​បាន​ព្យាបាល​ជា​សះស្បើយ ១៣៣​នាក់ ។ ជំងឺ​កូ​វី​ដ​-១៩ គឺ​នៅ​តែ​ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​អោយ​សោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយ​បាន​ត្រឹមត្រូវ​។

ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូច​ជាទី​ផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បានការ​អនុញ្ញាត្តិ​អោយ​បើក​ដំណើរការ ជា​ពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវ​តែ​មានទឹក​អាល់កុល ជែ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួម​ទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការ​ឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​ស​ខា​ភិ​បាល​អោយ​បាន​ខ្ជាប់ខ្ជួន​។

សូម​ជូនពរ​បងប្អូន​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព នឹង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ