មិនបាច់​ទៅ​លេង​ឯណា​ទៀត​ទេ គឺ​កម្ពុជា​ទឹកដី​អច្ឆរិយៈ​នៅ​តំបន់​នេះ​រង់ចាំ​អ្នក​ហើយ


ខេត្តកំពត ៖ កំពង់ត្រាច​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​ល្អ​ឯក​នៅ​កម្ពុជា ភ្ញៀវ​អាច​ដើរ​លេង​ក្នុង​ល្អាង​ភ្នំ កំសាន្ត​នៅ​បឹង​លំ​ពូ ឬ ជិះទូក​តាម​ព្រែក កំពង់ត្រាច​ទៅ​ដល់​សមុទ្រ​នៅ​ត្រង់​ចំណុច​ដៃ​ព្រែក​អង្កោល ។ គឺ​ពិតជា​អស្ចារ្យ​ណាស់ និង​ជា​ឋាន​សួ​គិ៍​ពិតប្រាកដ​របស់​ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ បើ​អភិរក្ស​ភ្នំ បឹង និង​ព្រែក ហើយ​អភិវឌ្ឍន៍​សេវាកម្ម​ទេសចរណ៍​បាន​ល្អ ។

មិនបាច់​ទៅ​លេង​ឯណា​ទៀត​ទេ គឺ​កម្ពុជា​ទឹកដី​អច្ឆរិយៈ នៅ​តំបន់​នេះ​រង់ចាំ​អ្នក ! ល្អាង​ព្រះ​និព្វាន មាន​រូបសំណាក​ព្រះពុទ្ធ​ចូល​និព្វាន​ធំ​មួយ កសាង​នៅ​ឆ្នាំ​១៩៦៣ ។ អ្នកខ្លះ​ហៅ​ល្អាង​ឈើទាល (​មាន​ដើមឈើ​ទាល​អាយុកាល​ពាន់​ឆ្នាំ​) ។

ក្នុង​ល្អាង​ព្រះ​និ​ពា្វ​ន​មាន ៖ ក្រ​ឡើ​ត​នាគ អណ្តើក​.​ស ស្បែក​ដំរី បំពង់​.​ក​.​នាគ ក្រពះ​នាគ លោកយាយ​ម៉ៅ ស្គរ​ហនុមាន ជួង​ហនុមាន ស្តេច​ដំរី​.​ស រូបចម្លាក់​ឋាន​តុសិត ស្គរ​ល្ខោន និង​សេនា​ព្រះ​ភ័ក្ត្រ​៨ ។ ល្អាង​ស្រែ​១០០ មាន​ស្តា​រឡាក់​មី​ត ដុះ​ឡើង​លើ​ដូច​ទំនប់​ភ្លឺស្រែ និង​ប្រឡាយ​ជា​ច្រើន ។

ក្នុង​ល្អាង​នេះ មើលទៅ​លើ​នឹង​ឃើញ​គ្រែ​ធ្វើ​ពី​ឈើ​លាយ​ថ្ម​សៀត​ជាប់​លើ​ជញ្ជាំង​ល្អាង ។ បច្ចុប្បន្ន នៅ​ឃើញ​គ្រែ ។ ល្អាង​ខ្មោច (​ពី​មុន​ជា​ល្អាង​ប្រចៀវ តែ​សម័យ​ប្រល័យពូជសាសន៍ ប៉ុ​ល ពត យក​មនុស្ស​ស្លូតត្រង់​ទៅ​សម្លាប់​ចោល​ច្រើន​នៅ​ទីនោះ ។ បច្ចុប្បន្ន​គេ​យក​ធាតុ​ចេញ​អស់ហើយ​។ នៅ​មាន​ល្អាង​ច្រើន​ទៀត និង​រូង (​គេ​និយម​ទៅ​លេង និង​បួងសួង​) ៖ ១- រូង​តា​ឥសី មាន​អ្នក​សច្ច​: ឬ​តា​ឥសី​ទៅ​សំណាក់​ធម៌ ។

ពេល​បុណ្យ​ទាន អ្នកស្រុក​តែង​តំណាល​ថា មាន​គេ​យក​កន្ទេល និង​ចាន​ដាក់​នៅ​ទីនោះ ដើម្បី​ឱ្យ​អ្នកស្រុក​ខ្ចី ។ ២- រូង​នាគ មាន​ថ្ម​រូបរាង​ដូច​សត្វ​នាគ ។ មើល​ពី​ក្រៅ​ថ្ម​នៅ​លើ​ល្អាង​ដូច​ក្បាល​នាគ ។ ៣- រូង​ក្រពើ មាន​រូបរាង​ដូច​សត្វ​ក្រពើ ។ ៤- រូង​ចំការមន ពី​មុន​មាន​ចិន​ដាំ​ដើម​មន​នៅ​ទីនោះ ចិញ្ចឹម​កូន​នាង​ដើម្បី​ធ្វើ​សូត្រ ។ រូង​ក្នុង​ភ្នំ​កំពង់ត្រាច មាន​ប្រមាណ​១២០​រូង ដែល​គេ​សន្និដ្ឋាន​ថា ជា​តំណាង​១២០ ជាតិ​សាសន៍ ។

តាម​ព្រហ្មញ្ញសាសនា គេ​មាន​ជំនឿ​មក​បន់ស្រន់​នៅ​ភ្នំ​កំពង់ត្រាច​រហូត​ដល់​សព្វថ្ងៃ ។ មាន​រៀបចំ​ពិធីបុណ្យ​ប្រចាំ​ភូមិ ប្រណាំង​គោ និង​របាំ​នៅ​ពេល​បុណ្យចូលឆ្នាំ ឬ បុណ្យ​ភ្ជំ​បិ​ណ្យ ។ ពី​មុន ធ្លាប់​ធ្វើ​ពិធី​សុំ​ទឹកភ្លៀង (​ឥឡូវ​អត់​ធ្វើ​) ។ មាន​វត្ត​១​ឈ្មោះ គិរី​សិលា សង់​នៅ​ឆ្នាំ​១៩៩១ ដោយ​ពុទ្ធ​បរិ​ស័​ទ្ធ​នៅ​ជុំវិញ​ភ្នំ ។ ភ្នំ​កំពង់ត្រាច ប្រហែលជា​ត្រូវ​បានក​កើតឡើង​នៅ​ស័ក​ទី​២ (​សម័យ​ដាយ​ណូ​ស័​រ​) នៃ​ប្រវត្តិ​កកើត​ផែនដី ។ តួ​ភ្នំ​ទាំងមូល​ជា​ប្រភេទ​ថ្មកំបោរ និង​លាយ​ថ្ម​ក្រា​នី​ត​ខ្លះ​នៅ​ក្នុង​ល្អាង ។

ប្រជាជន​យក​ថ្ម​ក្រា​នី​តទៅ​ធ្វើ​ចាន ។ មាន​រោង​សិប្បកម្ម​ស្ថិត​នៅ​ចំងាយ​ប្រមាណ​៥០០​ម ពី​ភ្នំ​កិន​ថ្ម​ក្រា​នី​ត​ជា​ថ្ម​ស ឬ​ស្មា​កូត​សម្រាប់​យក​ទៅ​បៀក​ជញ្ជាំង ឬ​ដើម្បី​យក​ទៅ​ធ្វើ​ចាន ។
ប្រភព ៖ Heritages Daily – បេតិកភណ្ឌ​ប្រចាំ​ថ្ងៃ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ