អាវុធហត្ថ​ខេត្ត​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​នឹង​កូន


ខេត្តឧត្តរមានជ័យ ៖ លោក​វរៈសេនីយ៍ត្រី​ហួយ វន ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អា វុ​ធ​ហត្ថ​ខេត្តឧត្តរមានជ័យ​បាន​ទទួលមរណៈភាព កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ កក្កដា​២០២០ មូលហេតុ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​ស្លាប់​ចោល​ប្រពន្ធ​នឹង​កូន ។

ហេតុការណ៍​កើតឡើង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​នៅ​ចំណុច​ភូមិ​វាល​ឈ្លីក ឃុំ​ចុង កាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយ​រៀបរាប់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​តាម​ដងផ្លូវ​ជាតិ បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿន​លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​រ៉េ​ចង្កូត​ពាសពេញ​ផ្លូវ ហើយ​ធ្លាក់​ពីលើ​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​កងកម្លាំង​បេ​អឹ​ម​ជា​ច្រើន​នាក់​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​លោក​វរៈសេនីយ៍ត្រី ហួយ វន​ជា​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​បើកបរ​រថយន្ត​ទៅ​ផ្ទះ​របស់​ខ្លួន ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួសធ្ងន់​នាំ​យក​មក​សង្គ្រោះ​បាន​ទទួលមរណៈភាព នៅ​ពេល​ដល់​មន្ទីរពេទ្យ ខណៈ​នេះ​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ