ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ចុះ​ទៅ​ដល់​ទើប​ដឹង និង​កំពុង​ធ្វើ​កំណត់ហេតុ​ឈាន​ទៅ​ចាត់វិធានការ​តាម​ច្បាប់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ចម្រុះ​ស្រុក​ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ និង​មា​នក​ម្លាំ​កងរាជអាវុធហត្ថ​ស្រុក…

ខេត្តរតនគិរី ៖ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ចម្រុះ​ស្រុក​ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ និង​មា​នក​ម្លាំ​កងរាជអាវុធហត្ថ​ស្រុក អធិការ​ស្រុក វីរ​:​ការពារ​ព្រំដែន​គោក​លេខ​៦២៣ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ធ្វើ​សន្និធិ​ឈើ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ក្នុង​ទន្លេសេសាន ស្ថិត​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ ។ ក្រុមការងារ​បាន​កំពុង​រៀបចំ​ធ្វើ​កំណត់ហេតុ​ឈាន​ទៅ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា នា​ថ្ងៃ​ដដែល មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​រង​ភូមិ​ចង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​អណ្តូង​មាស និង​នគរបាល​ប៉ុស្តិ៍​ភូមិ​ចង ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ក្រុមហ៊ុន ភាព សុ​ភី រហូត​ដល់​ក្នុង​តំបន់ ដើម្បី​ពិនិត្យ​តាមដាន​បទល្មើស​ធនធានធម្មជាតិ ។

ដោយឡែក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ បាន​ជូន​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​មួយ​ក្រុម​ចំនួន​១២​នាក់ ទៅ​ទស្សនា​នៅ​តំបន់​វាល​ធំ ចំនួន​៣​ថ្ងៃ ២​យប់ ខណៈ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​លំ​ផាត់ បាន​ធ្វើការ​ចុះ​ល្បាត​ជា​ធម្មតា ដើម្បី​ទប់ស្កាត់​សកម្មភាព​ល្មើស​ដែល​អាច​កើតឡើង​ផង​ដែរ ៕