ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​មាន​ភ្លៀង​ធ្លាក់​គ្រប់​ខេត្ត​-​ក្រុង​ក៏​ដោយ សូម​បងប្អូន​ប្រយ័ត្ន​គ្រោះ​ធម្មជាតិ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ នៅ​ស្រុក​រមាស​ហែក ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ នៅ​ស្រុក​រមាស​ហែក ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ជា​រើ​យ​ៗ​ឃើញ​ថា កម្ពុជា​យើង​កំពុង​តែ​មាន​ធ្លាក់​គ្រប់​ខេត្ត​-​ក្រុង​ទៅ​ហើយ ដែល​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ចម្ការ និង​ដាំ​ដំណាំ​បាន​ផល ហើយ​សប្បាយ​ក្នុង​ការ​ប្រមូល​ផល​ផង​ដែរ ។ នេះបើយោងតាមផេកក្រសួងធនធានទឹកចេញផ្សាយនាល្ងាចថ្ងៃទី១២ ខែកក្កដានេះ ។

សូមបញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៨ ដល់​១៤ ខែកក្កដា ឆ្នាំ​២០២០ ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ហើយ​មាន​បាតុភូត​ធម្មជាតិ ។

ចំពោះ​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ផង​ដែរ ៕