ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ខ្លាំង​! សាលា​យោធា​ឥណ្ឌូ​នេ​ស៊ី​រង​ការ​វាយប្រហារ​ដោយ Covid-19

3 ឆ្នាំ មុន

មនុស្ស​ជិត ១៣០០​នាក់ នៅ​សាលា​យោធា​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​(​និយាយ​ដោយ​មន្ត្រី​ម្នាក់ ) ។ នេះ​បើ​យោង​តាម sasia.com ។…

មនុស្ស​ជិត ១៣០០​នាក់ នៅ​សាលា​យោធា​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​(​និយាយ​ដោយ​មន្ត្រី​ម្នាក់ ) ។ នេះ​បើ​យោង​តាម sasia.com ។

នាយ​ឧត្តមសេនីយ៍ Andika Perkasa នាយសេនាធិការ​កងទ័ព​បាន​និយាយ​នៅ​ថ្ងៃ​​ទី ១១ ខែកក្កដា​នេះ​ថា បុគ្គលិក​ទាំងអស់​នៅ​ក្នុង​សាលា​យោធា​នេះ​ត្រូវ​បាន​ដាក់​ឲ្យ នៅ​ដាច់​ដោយឡែក ហើយ​មនុស្ស ៣០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយ​មាន​អាកា​រៈសញ្ញា​ស្រាល ។

លោក​បាន​បន្ត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​ចំនួន ១.២៨០​នាក់ មាន ៩៩១​នាក់ ជា​កម្មាភិបាល ហើយ​នៅ​សល់ គឺជា​បុគ្គលិក និង​សមាជិកគ្រួសារ​របស់​ពួក​គេ ។ ភាគច្រើន​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ។

ការ​ផ្ទុះ​ឡើង​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ដែល​កម្មាភិបាល​ពីរ​នាក់ បាន​ទៅ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មានការ​ត្អូញត្អែរ​អំពី​គ្រុនក្តៅ និង​ការ​ឈឺ​ខ្នង ។

លោក Perkasa បាន​និយាយ​ថា វា​មិន​ច្បាស់​ទេ​ថា តើ​កម្មាភិបាល​ទាំងនោះ​បាន​ឆ្លង​ជំងឺ​យ៉ាងដូចម្តេច ប៉ុន្តែ​បុគ្គលិក​ខ្លះ​រស់នៅ​ខាងក្រៅ​បរិវេណ​យោធា ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ករណី​ជំងឺ​Covid-19 រហូត​ដល់​ទៅ​៧៤.០០០​ករណី និង​មនុស្ស​ស្លាប់​ច្រើន​ជាង ៣៥០០​នាក់ ៕