ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​វី​ដេ​អូ​កីឡាករ Haaland ត្រូវ​បណ្តេញ​ចេញពី​ក្លិប​កម្សាន្ត​មួយ​នៅ​ន័​រ​វែ​ស (វីដេអូ)

3 ឆ្នាំ មុន

អន្តរជាតិ ៖ ខ្សែ​ងាត់​វី​ដេ​អូ​មួយ​បាន​លេច​ចេញ ដែល​បង្ហាញ​ពី​ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund គឺ​កីឡាករ Erling Haaland ត្រូវ​បាន​សន្តិសុខ​បណ្តេញ​ចេញពី​ក្លិប​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ន័​រ​វែ​ស​។…

អន្តរជាតិ ៖ ខ្សែ​ងាត់​វី​ដេ​អូ​មួយ​បាន​លេច​ចេញ ដែល​បង្ហាញ​ពី​ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund គឺ​កីឡាករ Erling Haaland ត្រូវ​បាន​សន្តិសុខ​បណ្តេញ​ចេញពី​ក្លិប​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ន័​រ​វែ​ស​។

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​សម្រាក​លំហែកាយ​នៅ​ប្រទេស​ន័​រ​វែ​ស បន្ទាប់​ពី​ការ​ប្រកួត​ក្រប​ខណ្ឌ Bundesliga ត្រូវ​បាន​បញ្ចប់​រដូវ​កាល​នេះ​។

ខ្សែអាត់​វី​ដេ​អូ​មួយ​បាន​បង្ហាញ​ពី​សមាជិក​សន្តិសុខ​ក្លិប​កម្សាន្ត​ម្នាក់ កំពុង​រុញច្រាន​កីឡាករ Haaland ដែល​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​មានការ​ប៉ះ​ពាក្យ​សម្តី​គ្នា​។ បន្ទាប់​មក​បុរស​សន្តិសុខ​ម្នាក់​នោះ បាន​ដើរ​ចេញ​ទៅ​ហើយ ប៉ុន្តែ Haaland ហាក់ដូចជា​ខឹងសម្បារ​យ៉ាង​ខ្លាំង ខណៈ​មាន​មនុស្ស​ពីរ​នាក់ បាន​ព្យាយាម​រារាំង​កីឡាករ​រូប​នេះ​។ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​ដំណើរ​ដើមទង​ណាមួយ​ជុំវិញ​បញ្ហា ដែល​ឈាន​រហូត​ដល់​មានការ​ប៉ះទង្គិច​ពាក្យ​សម្តី​ខ្លាំង​ៗ​ដាក់​គ្នា​បែប​នេះ​នៅឡើយ​ទេ​។

សូម​រំលឹក​ថា Erling Haaland បាន​សម្រេច​ផ្លាស់​ពី Red Bull Salzburg មក​ចូលរួម​ជាមួយ Dortmund កាលពី​ខែមករា ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១៨​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ១៦​គ្រាប់​គ្រប់​កម្មវិធី​ទាំងអស់​សម្រាប់​រដូវ​កាល​នេះ​៕ (ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ