ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ

3 ឆ្នាំ មុន

បាប​ប្រៀប​ដូច​ស្រមោល​អន្ទោលតាមប្រាណ​រមែង​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ធ្វើអំពើ​ទុច្ចរិត​ក្នុង​លោក​ទាំង​ពីរ​គឺ ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​ទៅ​តាម​កម្រិត​នៃ​កម្ម បើ​កម្ម​នោះ​ធ្ងន់​ពេក​នឹង​ឱ្យ​ផល​ទាន់ហន់​ភ្លាម តែ​តាម​ធម្មតា​កម្ម​ទាំងឡាយ​ច្រើន​តែ​ឱ្យ​ផល​ទៅ​ក្នុង​អនាគតជាតិ ។ ដូច​នៅ​ក្នុង​គាថា​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង…

បាប​ប្រៀប​ដូច​ស្រមោល​អន្ទោលតាមប្រាណ​រមែង​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ធ្វើអំពើ​ទុច្ចរិត​ក្នុង​លោក​ទាំង​ពីរ​គឺ ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​ទៅ​តាម​កម្រិត​នៃ​កម្ម បើ​កម្ម​នោះ​ធ្ងន់​ពេក​នឹង​ឱ្យ​ផល​ទាន់ហន់​ភ្លាម តែ​តាម​ធម្មតា​កម្ម​ទាំងឡាយ​ច្រើន​តែ​ឱ្យ​ផល​ទៅ​ក្នុង​អនាគតជាតិ ។

ដូច​នៅ​ក្នុង​គាថា​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​ក្តៅក្រហាយ​ក្នុង​លោក​ខាង​មុខ​ផង ។

បុគ្គល​នោះ​រមែង​ក្តៅក្រហាយ​ដោយ​គិត​ថា អំពើ​បាប​គឺ​ខ្លួន​បាន​ធ្វើ​ប្រាកដ​ហើយ លុះ​ធ្វើ​មរណកាល​ទៅ​នឹង​ទៅ​កាន់​ទុគ្គតិភព ក៏​រឹងរឹតតែ​ក្តៅក្រហាយ​ក្រៃ​លែង​ក្នុង​ភព​នោះ​ៗ ។

កាលបើ​បុគ្គល​យល់​ស្គាល់​ពី​ផល​នៃ​អំពើ​បាប​ឱ្យ​ផល​អាក្រក់​បែប​នេះ​ហើយ គួរ​វៀរ​ចោល​ចេញ​ឱ្យ​ឆ្ងាយ​ព្រោះ​អំពើអាក្រក់​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ