ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ធុន​ធំ និង​តូច​ជា​បន្ត​ន្ទា​ប់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ដូច​ជា​គ្រាប់កាំភ្លើង​តូច​-​ធំ គ្រាប់​មីន​ដែល​នៅ​សេស​សល់​កប់​នៅ​ក្នុង​ដី កាលពី​សម័យ​សង្គ្រាមស៊ីវិល ស្ថិត​ក្នុងស្រុក​ជា​បន្តបន្ទាប់​។ ជាក់ស្តែង ស្ត្រី​ជា​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ធុន​ធំ​១​គ្រាប់​,…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ដូច​ជា​គ្រាប់កាំភ្លើង​តូច​-​ធំ គ្រាប់​មីន​ដែល​នៅ​សេស​សល់​កប់​នៅ​ក្នុង​ដី កាលពី​សម័យ​សង្គ្រាមស៊ីវិល ស្ថិត​ក្នុងស្រុក​ជា​បន្តបន្ទាប់​។

ជាក់ស្តែង ស្ត្រី​ជា​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ធុន​ធំ​១​គ្រាប់​, គ្រាប់​បេ​ឡង់​១​គ្រាប់ និង​គ្រាប់​មីន​ក្រឡា​ទាប ដែល​ផលិត​នៅ​ប្រទេស​សូ​វៀត ១​គ្រាប់​ទៀត កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០​។ ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​នេះ គឺ​ស្ថិត​នៅ​ខាងលិច​ភូមិ​គោក​រាំង ប្រមាណ​១​គីឡូម៉ែត្រ ក្នុង​ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ។

បើ​តាម​ប៉ូលិស​អធិការ​ក្រុង​សំរោង បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ខាង​លើ ឈ្មោះ អិ​ង ប៉ុន ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​ប្រទះ​ឃើញ គឺ​ស្ត្រី​រូប​នេះ​បាន​ចេញពីផ្ទះ​របស់​គាត់ ទៅ​ធ្វើ​ចម្ការ​របស់​ខ្លួន ក្រោយមក​ក៏​បាន​ប្រទះ​ឃើញ រូប​គាត់​ក៏​បាន​មក​រាយការណ៍​ដល់​សមត្ថកិច្ច​ប៉ូលិស​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​នូវ​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​បានឃើញ​គ្រាប់​ដូចដែល​ប្រជាពលរដ្ឋ​រាយការណ៍​ពិតប្រាកដ​មែន​។ ក្រោយមក​សមត្ថកិច្ច​បាន​យក​ខ្សែ​ធ្វើការ​ហ៊ុម​ព័ទ្ធ​ហាម​មិន​ឱ្យ​មនុស្ស​ណា​ម្នាក់​ទៅ​ប៉ះពាល់​ឡើយ ។

ក្រោយមក​សមត្ថកិច្ច​ប៉ូលិស​បាន​ហៅ​មន្ត្រី ហេ​ឡូ​ត្រាស មក​ទទួលយក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេច​ចោល​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា ប្រជា​កសិករ​ដែល​ស្ថិត​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៥ ក្នុង​ខេត្តឧត្តរមានជ័យ ហើយ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ទើបតែ​បាន​បញ្ចប់​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ក្នុង​ប្រទេស ខណៈនោះ​គ្រាប់កាំភ្លើង​គ្រប់​ធុន​តូច​-​ធំ រួម​ទាំង​គ្រាប់​មីន​គ្រប់​ប្រភេទ​ដែល​សេ​ស​សល់​បាន​កប់​នៅ​ក្នុង​ដី​នោះ ។

ហើយ​មាន​ពេល​ខ្លះ​ក៏​បាន​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី អស់​ជា​ច្រើន​នាក់​ផង​ដែរ ។ ពេល​ខ្លះ​ទៀត គ្រាន់តែ​បាន​ប្រទះ​ឃើញ​ក៏​ទៅ​រាយការណ៍​សមត្ថកិច្ច ដើម្បី​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ និង​យក​ទៅ​កម្ទេច​ចោល ហើយ​ក្នុង​ការ​ប្រទះ​ឃើញ​នេះ​ដោយ​មិនជា​លើក​ទី​១​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ