ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទាហាន​ជើង​ចាស់​​អង់គ្លេស​ម្នាក់​ទទួល​បានការ​ផ្តល់​កិត្តិយស​ពី FA

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក David Beckham បាន​នាំ​យក​នូវ​អាវ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​មាន​លេខ​១ (​ក្នុង​តំណែង​ជា​ប្រធាន​ក្រុម​) ដើម្បី​ប្រគល់​ជូន​ដល់​លោក Tom Moore…

ប្រទេស​អង់គ្លេស ៖ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក David Beckham បាន​នាំ​យក​នូវ​អាវ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​មាន​លេខ​១ (​ក្នុង​តំណែង​ជា​ប្រធាន​ក្រុម​) ដើម្បី​ប្រគល់​ជូន​ដល់​លោក Tom Moore ដែល​ត្រូវ​បាន​ប្រជាជន​អង់គ្លេស​ចាត់ទុកជា​វីរៈបុរស​សប្បុរសធម៌​។

សូម​រំលឹក​ថា​លោក Tom Moore គឺជា​អតីត​ទាហាន​ជើង​ចាស់​របស់​ចក្រភព​អង់គ្លេស​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ ហើយ​ការ​ផ្តល់​កិត្តិយស​នេះ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ចំពោះ​សកម្មភាព​សប្បុរសធម៌​ដ៏​អស្ចារ្យ​របស់​លោក​ដល់​ប្រទេស​ជាតិ អំឡុង​ពេល​មាន​វីរុស​កូ​វី​ដ​១៩​។

លោក​បាន​រៃ​អង្គាស៍ប្រាក់​សរុប​ចំនួន ៣២​លាន​ផោន ដែល​បាន​មក​ពី​ការ​ប្រកួតប្រជែង (Challenge) ដោយ​ដើរ​ជុំវិញ​សួនច្បារ​ក្នុងផ្ទះ​របស់​លោក នៅ​មុន​ថ្ងៃកំណើត​គម្រប់ ១០០​ឆ្នាំ​កាលពី​ខែមេសា​កន្លង​ទៅ​។ ហើយ​ប្រាក់​ដែល​ទទួល​បាន គឺ​ត្រូវ​បរិច្ចាគ​ទាំងអស់​សម្រាប់​សេវា​សុខភាព​ជាតិ​អង់គ្លេស អំឡុង​ពេល​មាន​វិ​ប​តិ្ត​ដោយសារ​កូ​វី​ដ​១៩​។

ប្រធាន​ក្រុម Tom Moore បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​ទទួល​បាន​កិត្តិយស​នេះ​ជា​ពិសេស​ពី​អ្នក​។ សូម​អរគុណ​អ្នក​ខ្លាំង​ណាស់​» ។

ដោយឡែក David Beckham ដែល​ជា​អ្នកតំណាង​របស់ FA បាន​និយាយ​ថា «​អ្នក​រាល់គ្នា​បានដឹង​យ៉ាង​ច្បាស់​នៅ​ចំណុច​ខ្លះ​នៃ​បុរស​ដ៏​អស្ចារ្យ​រូប​នេះ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គិត​ថា គាត់​បាន​ធ្វើ​លើស​ពី​ការ​រំពឹង​ទុក​សម្រាប់​ប្រទេស​មួយ​នេះ​»៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ