ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល​បើករថយន្ត​មិន​កាក់កប បែរ​ជា​​បែកគំនិត​ថ្មី​ត្រូវ​អស់លក្ខណ៍

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ស៊ីឈ្នួល​បើកបរ​រថយន្ត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ស៊ីឈ្នួល​បើកបរ​រថយន្ត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ វែង សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ស្រុក​កំណើត​ភូមិ​ស្លាប​ពារ ឃុំ​ជី​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ចំណែក​ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ​ឈ្មោះ រ៉ា​វី សូ​ម៉ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ស្នាក់​នៅ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នា​២០២០ មាន​ករណី​ចោរកម្ម​គាស់​បង្អួច​ផ្ទះ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ទាន់​ហេតុការណ៍​ភ្លាម​ៗ ក៏​ដេញចាប់​បាន រួច​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ មាន​មុខរបរ​បើករថយន្ត​ស៊ី​ឈ្មួ​ល ក្រោយ​ពី​ពិនិត្យ​ទឹកនោម ជន​នេះ​ក៏​មាន​សារធាតុ​ញៀន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ