ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចហើយ! ផ្តន្ទា​ទោស​បុរស​នី​ហ្សេ​រី​យ៉ា ​គុក​1​ជីវិត​ ស្ត្រី​ខ្មែរ​2​នាក់​ម្នាក់​20​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​៣​នាក់…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៦​គីឡូក្រាម​ដាក់​ក្នុង​ធុងបាស់​ដឹក​តាម​រថយន្តក្រុង បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

សាលក្រម​សម្រេច​ផ្តន្ទាទោស ៖ ១-​ឈ្មោះ Ndukwu Jonathan Chukwujekwu ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ជា​កីឡាករ​បាល់ទាត់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

២-​ផ្តន្ទាទោស​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ និង៣-​ផ្តន្ទាទោស​ឈ្មោះ យុន ស្រី​នូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ម្នាក់​ៗ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៤០​លាន​រៀល ពី​បទ​ជួញដូរ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ សាលក្រម​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំឭក​ថា អនុវត្ត​តាម​បទបញ្ជា​នាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរ​បាល​ជាតិ និង​ក្រោម​ការ​ដឹកនាំ​របស់​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​​គ្រឿង​ញៀន និង​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំងការិយាល័យ​ទី​៥​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី​ នាយករង​មន្ទីរ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ដាន​ដាន​អ៊ិ​ច​ប្រេស​បឺស ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​មួយ​មាន​ភាពមិន​​ប្រក​តី ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម តាម​រយៈ​ក្រុមហ៊ុន​ដាន​ដាន ស្ថិត​នៅផ្ទះ​លេខ​២៨៥ មហាវិថី​ព្រះ​សីហ​នុ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ជា​លទ្ធផលបាន​រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៦​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​៥.៨៩៥,៨២​ក្រាម​(​ជិត​៦​គីឡូក្រាម​) ដែល​បាន​ដាក់​បង្កប់​ក្នុង​ធុងបាស់​ធំ​មួយ​គ្រឿង ។
បន្ទាប់​មក សមត្ថកិច្ច​បាន​បន្ត​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​កំណត់​បាន​មុខសញ្ញា​ពាក់ព័ន្ធ​មួយ​ចំនួន ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​មាន ៖

១-​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ កាន់​លិខិតឆ្លង​ដែន​លេខ N០១៧១០៥៥៥ ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន

២-​ឈ្មោះ យុន ស្រី​នូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ កាន់​លិខិតឆ្លងដែន​លេខ N០១៧១០៥១៧ ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន និង

៣-​ឈ្មោះ​Ndukwu Jonathan Chukwujekwu ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ជា​កីឡាករ​ទាត់​បាល់ កាន់​លិខិតឆ្លងដែន​លេខ​A០៩៥២៤១០០ ជា​មេខ្លោង​ដឹក​ជញ្ជូន​គ្រឿង
ញៀន​ឆ្លង​ដែន ។

លុះ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​បន្ត​ឆេ​ក​ឆែរ​ផ្ទះ​ជួល​របស់​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ គឺ​ផ្ទះ​លេខ​A១៣ ផ្លូវ​លេខ​៤៥BT ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ជា​លទ្ធផល​ចាប់​យក​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​៩​ក្រាម ជញ្ជីង​ថ្លឹង​១​គ្រឿង ម៉ាស៊ីន​បាញ់​ទឹក​៨​គ្រឿង ម៉ាស៊ីន​បូម​ធូលី​១​គ្រឿង ធុងបាស់​១​គ្រឿង ទូរស័ព្ទ​៣​គ្រឿង និង​លិខិតឆ្លងដែន​៣​ក្បាល ។

ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀនជិត​៦​គីឡូក្រាម ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ