ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ក្រុមហ៊ុន​ខូច​ទេ ជួល​បរទេស​អត់​ច្បាប់​ស្នាក់​នៅ ស៊ីឈ្នួល បើ​ជួល​ខ្មែរ​​ខា្ល​ច​បែក​ពាង​ប្រហុក

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ជនជាតិ​វៀតណាម​ចំនួន​៤៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍ សហ​ការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ រក​ឃើញ​ថា ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​កន្លែង ស្ថិត​ក្នុង​ល​ស្រុកស្រែ​អំបិល ខេត្តកោះកុង…

ខេត្តកោះកុង ៖ ជនជាតិ​វៀតណាម​ចំនួន​៤៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍ សហ​ការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ រក​ឃើញ​ថា ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​កន្លែង ស្ថិត​ក្នុង​ល​ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ ការ​រក​ឃើញ និង​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកោះកុង ។

តាម​សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ទាំង​៤៩​នាក់​ខាងលើ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​បំរើ​ការងារ​ក្នុង​សា​ឡង់​បូម​ខ្សាច់​ចំនួន​១៨​គ្រឿង ដែល​មាន​ថៅកែ​បូម​ខ្សាច់​ធំ​ជាងគេ​ប្រចាំ​ស្រុកស្រែ​អំបិល​ម្នាក់​ឈ្មោះ លឹ​ម បុក ។

លោក​ឧត្តមសេនីយ៍ឯក កែម សា​រឹម ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា នេះ​ថា ជនអន្តោប្រវេសន៍​វៀតណាម​ទាំង​៤៩​នាក់​នោះ ក្នុង​នោះ​មាន​ស្រី​៣​នាក់ គឺ​គ្មាន​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ​ជា​ជនបរទេស​នោះ​ទេ​។

លោក កែម សា​រឹម បន្ថែម​ថា ពួក​គេ​បាន​ស្នាក់​នៅ និង​ធ្វើការ​លួចលាក់​ខុសច្បាប់​នៅ​លើ​សា​ឡង់​បូម​ខ្សាច់​ចំនួន​១៨​គ្រឿង នៅ​ចំណុច​ភូមិសាស្ត្រ​ចំណុច​ពាម​គយ ភូមិ​បាក់​អង្រុត ភូមិ​ឈើ​ទាស​ភ្នាស់ ឃុំ​ស្រែអំបិល ខេត្តកោះកុង ។ បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​ហើយ​។

អ្នកស្រុក​បាក់​អង្រុត និយាយ​ថា ក្រុមហ៊ុន​ដែល​ជួល​បរទេស​ធ្វើការ​ខុសច្បាប់ សង្ស័យ​ជា​ក្រុម​ហ៊ុន​ខិលខូច មាន​ល្បិច​មិនល្អ​… បើ​ជួល​ខ្មែរ​ខ្លាច​បែកធ្លាយ​នូវ​ល្បិច​អាក្រក់​របស់​ខ្លួន ដែល​គួរតែ​អ្នក​ជួល​ត្រូវ​តែ​មានទោស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ