ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា ​ពលរដ្ឋ​ខ្លួន​នៅ​ចិន​អាច​ប្រឈម​មុខ​គ្រោះថ្នាក់​នៃ​ការ​ចាប់​ឃុំ​ឃាំង

3 ឆ្នាំ មុន

ចិន​-​អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី១១ កក្កដា បាន​ព្រមាន​ប្រាប់​ពលរដ្ឋ​ខ្លួន​ពី​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​នៃ​ការ​ចាប់​ឃុំឃាំង​នៅ​ចិន ។ ក្នុង​សារ​មួយ​ផ្ញើ​ជូន​ពលរដ្ឋ​អា​មេ​រិ​ក​រស់នៅចិន ក្រសួងការបរទេស​សហរដ្ឋអាមេរិក​និយាយថា បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​អាច​ត្រូវ​ចាប់​ឃុំខ្លួន ដោយ​មិនបាច់​មានការ​រាយការណ៍​ប្រាប់​ដល់​ស្ថាន​កុងស៊ុល​ឬ​ផ្ដល់​ព័ត៌មាន​នានា​លើ​រឿង​ចោទប្រកាន់​ពួក​គេ…

ចិន​-​អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី១១ កក្កដា បាន​ព្រមាន​ប្រាប់​ពលរដ្ឋ​ខ្លួន​ពី​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​នៃ​ការ​ចាប់​ឃុំឃាំង​នៅ​ចិន ។

ក្នុង​សារ​មួយ​ផ្ញើ​ជូន​ពលរដ្ឋ​អា​មេ​រិ​ក​រស់នៅចិន ក្រសួងការបរទេស​សហរដ្ឋអាមេរិក​និយាយថា បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​អាច​ត្រូវ​ចាប់​ឃុំខ្លួន ដោយ​មិនបាច់​មានការ​រាយការណ៍​ប្រាប់​ដល់​ស្ថាន​កុងស៊ុល​ឬ​ផ្ដល់​ព័ត៌មាន​នានា​លើ​រឿង​ចោទប្រកាន់​ពួក​គេ ។

ក្រសួង​នោះ​បន្ត​ថា បណ្ដា​ពលរដ្ឋអា​មេ​រិ​ក​អាច​ប្រឈម​មុខ​នឹង​ការ​ហៅ​សួរ​ចម្លើយ​និង​ការ​ចាប់​ឃុំឃាំង​ក្នុង​រយៈពេល​យូរ​ដោយសារ​ហេតុផល​ទាក់ទិន​នឹង​សន្តិសុខ​រដ្ឋ ។ បណ្ដា​ភ្នា​ក់ងារ​សន្តិ​សុខ​ចិន​អាច​ចាប់ខ្លួន​ឬ​ចាប់​បណ្ដេញចេញបណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ចោទ​ថា បញ្ជូន​សារ​អេ​ឡិច​ត្រូ​និក​ឯកជន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ចិន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ