អ​.​ស​.​ប ជម្រុញ​ដឹក​ជំនួយ​ឆ្លង​ដែន​ចូល​ស៊ី​រី​ ខណៈ​រុ​ស​្ស៊ី​រិ​ត​ត្បិត


ប្រទេស​ស៊ី​រី ៖ ក្រុមប្រឹក្សា​សនិ្ត​សុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១១ កក្កដា បាន​ជម្រុញ​ឡើង​វិញ ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​កាត់​ព្រំដែន​ចូល​ស៊ី​រីតែ​ជាមួយ​ការ​រិ​ត​ត្បិត​ខ្លាំង​ថ្មី​របស់​រុ​ស្ស៊ី ចំពោះ​ជំនួយ​របស់​ពួក​លោក​ខាងលិច ខណៈ​មាន​ភាពតានតឹង​ខ្លាំង ។

ក្រោយ​ការ​បោះ​ឆ្នោត​៧​លើក​ក្នុង​ពេល​តែ​១​ស​ប្ដា​ហ៍ ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​ដំណោះ​ស្រាយ​មួយ ស្នើ​ដោយ​អា​ល្លឺ​ម៉​ង់ និង​បែ​ល​ហ្ស៊ិ​ក ដែល​អនុញ្ញាត​ឲ្យ​បន្ត​ប្រើប្រាស់​ព្រំដែន​តួ​ក​គី​ក្នុង
រយៈ​១​ឆ្នាំ​ចំណុច​ឆ្លងកាត់​បាប​អាល់​ហា​វ៉ា សម្រាប់​ដឹក​ជំនួយ​ចូល​មក​កាន់​តំបន់​ពួក​បះបោរ​នៅ​ខេត្ត​អ៊ី​ដ​លី​ប តែ​លុប​ចោល​ច្រកចូល​បាប​អាល់​សាឡា​ម​មក​កាន់​ពលរដ្ឋ​ស៊ីរី​១.៣​លាន​នាក់ នៅ​ភាគ​ខាងជើង​ខេត្ត​អា​ឡែ​ប ។ ប្រទេស​១២​បាន​បោះ​ឆ្នោត​គាំទ្រ​ដំណោះស្រាយ​នោះ តែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​៣​ទៀត​មាន រុ​ស្ស៊ី ចិន និង​សាធារណរដ្ឋ​ដូ​មី​និក​កែន​បាន​បោះ​ឆ្នោត​អនុ​ប្បវាទ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការ​បរ​ទេ​រស​អា​ល្លឺ​ម៉​ង់​លោក HEIKO MAAS បាន​សម្ដែង​ក្ដី​រីករាយ​ដោយ​ថា នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ស៊ីរី​ច្រើន​លាន​នាក់ ដែល​​ក្រុម​ប្រឹក្សា​សន្តិសុខ ទីបំផុត​បាន​យល់ព្រម​លើ​សំណើ​របស់​យើង​ក្រោយ​ការ​ប្រើ​វេតូ​ច្រើន​លើក​ដោយ​រុ​ស្ស៊ី និង​ចិន​ប្រឆាំង​ផែនការ​ផ្ដល់​ជំនួយ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ