ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ជា​ច្រើន​មឺ​ុ​ន​នាក់​ប្រឆាំង​ការ​គ្រប់​គ្រង​​ការ​ឆ្លង​រាលដាល​វីរុស​មិន​បាន​ល្អ​​ក្នុង​ប្រទេស

3 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ មនុស្ស​ជា​ច្រើន​ម៉ឺននាក់​កាលពី​ថ្ងៃ​ទី​១១ កក្កដា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​​រ៉ា​ប៊ី​ន ​ក្រុង​តែ​ល​អា​វីវ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 និង​បណ្ដា​ផលវិបាក​ដោយ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ។…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ មនុស្ស​ជា​ច្រើន​ម៉ឺននាក់​កាលពី​ថ្ងៃ​ទី​១១ កក្កដា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​​រ៉ា​ប៊ី​ន ​ក្រុង​តែ​ល​អា​វីវ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 និង​បណ្ដា​ផលវិបាក​ដោយ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ។

ប៉ូលិស​អ៊ី​ស្រា​អែ​ល​មិន​បាន​ផ្ដល់​ការ​វាយតម្លៃ លើ​ចំនួន​បាតុករ​ឡើយ តែ​ទូរទស្សន៍​រដ្ឋ KAN 11
អះអាង​ថា មនុស្ស​ដល់​ទៅ​ច្រើន​ម៉ឺ​ន​នាក់​មាន​វត្តមាននៅ​ទីលាន​រ៉ា​ប៊ី​ន ដែល​ជា​កន្លែង​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ជា​ប្រពៃណី ។ ប៉ូលិស​ប្រមាណ​ជា​៣០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​ពួក
បាតុករ​ថែរក្សា​របៀបរៀបរយ​សាធារណៈ និងតាមដាន​ពិនិត្យ​ការ​គោរព​វិធានការ​គម្លាត​សង្គម ។

បាតុករ​ភាគច្រើន​ពាក់​ម៉ាស​ការពារ តែ​មិន​បាន​ឈរ​ឃ្លាត​គ្នា​២​ម៉ែត្រ​ឡើយ ។ បាតុករ​មួយ​ចំនួន
បាន​លើក​ប៉ង់​កាត​ដែល​ចារ​ថា ចូរ​ឲ្យ​យើង​ដកដង្ហើម​បាន​ផង ។ ពួក​បាតុករ​នាំ​គ្នា​ស្រែ​កថា យើង
មិន​អាច​ដកដង្ហើម​បាន​ទេ​។

បាតុកម្ម​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បណ្ដា ក្រុម​ពលករ​ឯករាជ្យ បណ្ដា​សហគ្រាស​ធុន​តូច
ហើយ​ក៏​មាន​បណ្ដា​សិល្ប​ករ​ផង​ដែរ ។ ពួក​គេ មាន​អារម្មណ៍​ថា ត្រូវ​រដ្ឋាភិបាល​បោះបង់​ក្រោយ​ការ​បិទ​ដោយ​បង្ខំ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួក​គេ និង​ការ​បិទ​ទី​សាធារណៈ​ពេល​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស ។ បណ្ដា​សហជីព​និស្សិត​ក៏​ចូល​រួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​នោះ​ដែរ ដើម្បី​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ក្នុង​ពេល​ដែល​យុវជន​កាន់តែ​ច្រើន​ពេល​នេះ​រស់នៅ​ដោយ​បាត់បង់​ការងារ ។

អ៊ី​ស្រា​អែ​ល​បាន​ចាត់វិធានការ​បង្ខាំង​មឺ​ុ​ង​ម៉ាត់​កាលពី​ពាក់កណ្ដាល​ខែមីនា ដើម្បី​ទប់​ការ​ឆ្លង
វីរុស ។ រដ្ឋាភិបាល​ទើប​លុប​ចោលការ​រិ​ត​ត្បិត​មួយ​ចំនួន​កាលពី​ដំណាច់​ខែឧសភា ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​វីរុស​មានការ​កើនឡើង​វិញ​ជា​ថ្មី ដែល​នាំ​ឲ្យ​មាន​ការ​រិ​ត​ត្បិត​ជា​ថ្មី ដូច​ជា​បិទ​បារ ក្លិប​រាត្រី សាល​​កីឡា និង​អាង​ហែល​ទឹក ។ ពលករ​ជា​ច្រើន​រង់​ចាំ​តាំងពី​ច្រើន​ខែ​មក​ហើយ​នូវ​ជំនួយ​ដែល​សន្យា​ផ្ដល់​ដោយ​រដ្ឋាភិបាល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ