ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​អាវុធហត្ថ​ខេត្ត​ជួប​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត បាន​ទទួលមរណភាព​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចោល​ប្រពន្ធ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត បាន​ទទួលមរណភាព​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​​ក្នុងភូមិ​វាល​ឈ្លីក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ គឺ​លោក​វរសេនីយ៍ត្រី ហួយ វន ប្រធាន​ការិយា​​ល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​តាម​ដងផ្លូវ​ជាតិ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​រ៉េ​ចង្កូត​ពាសពេញ​ផ្លូវ​តែ​ម្តង រួច​ហើយ​ក៏​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ហើយ​ត្រូវ​កងកម្លាំង​បេ​អឹ​ម​ជា​ច្រើន​នាក់​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​គឺជា​លោក​វរសេនីយ៍ត្រី ហូ​យ វន ជា​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ គឺ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​បើកបរ​រថយន្ត​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួសធ្ងន់ រួច​នាំ​យក​មក​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ទទួលមរណភាព​ទៅ​ហើយ ខណៈ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។ ខណៈ​ពេល​នេះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ