ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អន្តោ​ប្រវេ​សន្ត​១១​សញ្ជាតិ​ដាក់​ស្នើ​សុំ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​! វៀត​ណាម​ជាង​៤២%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​នៃ​ការ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បិទ​ឱសានវាទ នៃ​យុទ្ធនាការ​កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​នៃ​ការ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បិទ​ឱសានវាទ នៃ​យុទ្ធនាការ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មក ដែល​ក្នុង​នោះ​មាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ទូ​ទាំង​ប្រទេស បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រកាស ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ចំនួន ៨៩.៧៨៦ នាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន​១១​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចំនួន ៨៩.៤៧១​នាក់ (​ស្រី​៤២.៨៣៦)​។

រីឯ ថៃ​មាន​ចំនួន ១១៧ នាក់ (​ស្រី​១៥​នាក់ ) ឡាវ​ចំនួន ១៥១​នាក់ (​ស្រី​៥២​នាក់ )​ចិន​២២​នាក់ (​ស្រី​១៣​នាក់​) ភូមា​១៤​នាក់ (​ស្រី​០៥​នាក់​) ឥណ្ឌូ​នេ​ស៊ី ០៣​នាក់ (​ស្រី​០២​នាក់ )​ម៉ា​ឡេ​ស៊ី ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ណេ​ប៉ា​ល់​ចំនួន​០២ (​ស្រី​០​នាក់​) បង់​ក្លា​ដេ​ស​០១​នាក់​(​ស្រី​០​នាក់​) តង់​ហ្សា​នី​០១​នាក់ (​ស្រី​០​នាក់​) និង​អា​ឡឺ​ម៉​ង​ចំនួន ០១​នាក់ (​ស្រី​០​នាក់ )​។

ក្រសួង​បាន​បន្ថែម​ថា «​ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​កត់សម្គាល់​ឃើញ​ថា ក្នុង​ដំណើរការ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​បាន​ធ្វើការ​ដកហូត ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ចាប់តាំងពី​ដើមឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចំនួន​៣៧.៤៣៦​ច្បាប់ ពី​ជនបរទេស ចំនួន​២០.១០៧ គ្រួសារ ដែល​មាន​មនុស្ស​សរុប​ចំនួន ៦៩.៩៥៧ ស្មើរ​នឹង​១១​សញ្ជាតិ ក្នុង​នោះ​សញ្ជាតិ​វៀតណាម​ចំនួន ១៩.៩៦៧​គ្រួសារ មនុស្ស​ចំនួន ៦៩.៧៨៧​នាក់​។

បន្ថែម​ពី​នេះ​ផង​ដែរ បច្ចុប្បន្ន​ជនបរទេស​ដែល​មាន​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ កំពុង​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ផ្តល់​ជូន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​(​សុពលភាព ០២​ឆ្នាំ​ម្តង​) ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួក​គេ​ឱ្យ​ស្ថិត​នៅ​ក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា​តាម​ការ​កំណត់​»​។

ដោយ​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា មិន​អាច​ទុក​ឱ្យ​បញ្ហា​អន្តោ​ប្រវេ​សន្ត បន្ត​ស្ថិត​នៅ​ជា​គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ស្នើ​សុំ​គោលការណ៍​សម្រាប់​ការ​ដឹកនាំ​ធ្វើ ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ការ​ទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ទទួល​បានការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល គណៈកម្មការ​អន្តរក្រសួង​មួយ និង​ក្រុមការងារ​ប្រតិបត្តិ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ចុះ​ធ្វើ​ជំរឿន ស្ថិតិ ជនបរទេស​អន្តោ​ប្រវេ​សន្ត ឡើង​វិញ​ដោយ មានការ​ត្រួត ពិនិត្យ​យ៉ាង​ម៉ត់ចត់ ដើម្បី​វាយតម្លៃ​ចងក្រង ជាតា​រាង​ឧ​ប​សម្ព័ន្ធ​ផ្លូវការ​បម្រើ​ឱ្យ​ការ​កំណត់​ក្របខ័ណ្ឌ គ្រប់គ្រង​និង​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ