ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​មាន​វិធានការ​យ៉ាងណា? ខណៈ​សំរាម​នៅ​ភ្នំពេញ​មាន​ចន្លោះ​ពី​ជាង​២ទៅ​៣​ពាន់​តោន​ក្នុង១​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា នេះ​បានឱ្យ​ដឹង​ថា នៅក្នុង​រាជធានី​ភ្នំពេញ សំរាម​ដែល​បង្កើត​ឡើង​មាន​ចន្លោះ​ពី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា នេះ​បានឱ្យ​ដឹង​ថា នៅក្នុង​រាជធានី​ភ្នំពេញ សំរាម​ដែល​បង្កើត​ឡើង​មាន​ចន្លោះ​ពី ២៧០០ ទៅ ៣០០០ តោន​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​សំណល់​ម្ហូបអាហារ​មាន​ចំនួន ៥៧,៤០% សំណល់​ថង់​ប្លា​ស​ស្ទិ​ក មាន​ប្រមាណ ១៨,១០% សំណល់​ក្រដាស ៦% កៅស៊ូ និង​ស្បែក ០,២% សំណល់​ស្មៅ ឈើ ក្រណាត់ ថ្ម និង​ផ្សេង​ៗ​មាន​ចំនួន ១៨,៣០%​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​បន្ត​ថា «​ក្រសួងបរិស្ថាន​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រតិបត្តិ​មេត្រីភាព ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃជា​ពិសេស​ចូលរួម​ញែក​សំរាម​តាម​បច្ចេកទេស​ដោយ​ទុកដាក់​វេច​ខ្ចប់​សំរាម​តាម​ប្រភេទ​គឺ​សំណល់​សរីរាង្គ សំណល់​ដែល​អាច​កែ​ច្នៃ​និង​ប្រើប្រាស់​ឡើង​វិញ​បាន​និង​សំណល់​ដែល​គ្រោះថ្នាក់​»​។

ក្នុង​ឱកាស​នោះ​ដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តែងតែ​គិតគូរ​ជា​និច្ច​ពី​ការ​ថែរក្សា ការពារ និង​លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា និង​បាន​ជំរុញ​ឱ្យ​មាន​ប្រតិបត្តិ​មេត្រី​បរិស្ថាន​។

ជាមួយ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ផលប្រយោជន៍​នៃ​ការ​រៀបចំ​ទុកដាក់​និង​បែងចែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ការ​បោះ​សំរាម ចោល​ផ្តេសផ្តាស​។ លោក​ថ្លែង​ថា​នៅ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត ៤​លាន​តោន ពោល​គឺ​នៅ​ទូ​ទាំង​ប្រទេស​មាន​សំរាម​ជាង ១ ម៉ឺន​ន​តោន​ក្នុង​មួយ​ថ្ងៃ​។

លោក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជំនឿ​ថា​គម្រោង​ផ្តើម​ពី​យើង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ហើយ​ក្លាយជា​គំរូ​សម្រាប់​កា​អនុវត្ត​នៅ​តាម​បណ្តា​បុរី​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ជំរុញ​ចលនា​ញែក​សំរាម​តាម​បច្ចេកទេស និង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ទូ​ទាំង​ប្រ​ទស​កម្ពុជា​ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា សំរាម​មាន​តម្លៃ​ជា​សេដ្ឋកិច្ច ប្រសិនបើ​យើង​ចូលរួម​ញែក​សំរាម​ឱ្យ​បាន​ត្រឹម ហើយ​បរិមាណ​សំរាម​ដែល​ដឹក​យក​ទៅ​ចាក់ចោល​នៅ​លើ​ទីលាន​ចាក់សំរាម​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សំរាម​ខ្លះ​អាច​យក​ទៅ​កែ​ច្នៃ​និង​ប្រើប្រាស់​ឡើង​វិញ សំណល់​សរីរាង្គ​ដែល​ជា​សំណល់​ម្ហូបអាហារ​អាច​កែ​ច្នៃ​ជា​ជី​កំ​ប៉ុស្តិ៍​ដាក់​លើ​ដំណាំ​ឬ​រុក្ខជាតិ​ផ្សេង​ទៀត​បាន ។

យ៉ាងណាមិញ មហាជន​កំពុង​មាន​ច​ម្ង​ល់​ថា​តើ​សម្រាម​ដែល​បន្ត​កើនឡើង​មិន​ឈប់​នឹង​ត្រូវ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់ចែង​យ៉ាងណា ឬ​កែ​ច្នៃ​យ៉ាងណា ខណៈ​ពេល​នេះ​ទីលាន​ចាក់សម្រាម​ពេញ​ហៀរ និង​ត្រៀម​បង្កើត​ទីលាន​ចាក់សម្រាម​ថ្មី​នៅ​ខេត្តកណ្តាល ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ