ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​ធាក់​មិន​ឆេះ​បណ្តើរ​គេច​ខ្លួន​ត្រូវ​អស់​លក្ខណ៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​លួច​ម៉ូតូ​ម្នាក់​​បាន​ត្រូវ​​ម្ចាស់​ម៉ូតូ​រួម​នឹង​ប្រជា​ពល​ រដ្ឋ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ៅង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ តុលា ​ខណៈ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​ហុង​ដា C125 ស៊េរី​​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​​មួយ​គ្រឿង​​​ ពាក់​ស្លាក​​លេខ​ភ្នំពេញ 1Z-6544 នៅ​ក្នុង​ភូមិ​ឃ្លាំង​សាំង​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ បាន​សំរេច​ហើយ​តែ​​ធាក់​ពុំ​​ឆេះ​ហើយ​​ត្រូវ​ម្ចាស់​​តាម​ទាន់។ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​​ឈ្មោះ​ប្រឹង​សំណល់ ហៅ​ពេជ្រ កុសល

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​លួច​ម៉ូតូ​ម្នាក់​​បាន​ត្រូវ​​ម្ចាស់​ម៉ូតូ​រួម​នឹង​ប្រជា​ពល​រដ្ឋ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ៅង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ តុលា ​ខណៈ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​ហុង​ដា C125 ស៊េរី​​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​​មួយ​គ្រឿង​​​ ពាក់​ស្លាក​​លេខ​ភ្នំពេញ 1Z-6544 នៅ​ក្នុង​ភូមិ​ឃ្លាំង​សាំង​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ បាន​សំរេច​ហើយ​តែ​​ធាក់​ពុំ​​ឆេះ​ហើយ​​ត្រូវ​ម្ចាស់​​តាម​ទាន់។ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​​ឈ្មោះ​ប្រឹង​សំណល់ ហៅ​ពេជ្រ កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

តាម​​មន្ត្រី​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​​មន្ត្រី​ប៉ូលិស​ល្បាត​រួម​​ជា​មួយ​​ប្រជា​ពល​រដ្ឋ​​​​ចាប់​ខ្លួន​​បាន​ ខណៈ​ពេល​ធ្វើ​សកម្ម​ភាព​លួចម៉ូតូ​​​ខាង​លើ ដែល​មាន​ម្ចាស់​ឈ្មោះ​ខិន យ៉ូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត​ហេតុ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​កើត​ហេតុ​ ម្ចាស់​ម៉ូតូ​បាន​ចត​ម៉ូតូ​​ទុក​មុខ​ផ្ទះ​ជួល​ ហើយ​​ចូល​ទៅ​​ហូប​បាយ ខណៈ​នោះ​ស្រាប់​តែ​ជន​សង្ស័យ​​​ទៅ​ធ្វើ​សកម្ម​ភាព​លួច​កាច់​.ក​ម៉ូតូ​បាន​សំរេច​ តែ​ធាក់​ពុំ​​ឆេះ​​ក៏​​បណ្តើរ​ចេញ​គេច​ខ្លួន។ នៅ​​ពេល​ធ្វើ​​សកម្ម​ភាព​​នោះ​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​ខាង​ឃើញ​ ក៏​ប្រាប់​ម្ចាស់​​​ម៉ូតូ​ហើយ​នាំ​គ្នា​តាម​រក​ និង​ប្តឹង​សមត្ថ​កិច្ច​ ​លុះ​ប្រទះ​ឃើញ​ជន​សង្ស័យ​កំពុង​​បណ្តើរ​ម៉ូតូ​​ក៏​ចាប់​ខ្លួន​​​តែ​ម្តង៕