ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ថា កូ​វី​ដ​១៩​អាច​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ទៀត

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​ប៊ី​ល​ហ្គេ​ត បាន​ព្រមាន​ថា ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​រាតត្បាត​ទូ​ទាំង​ពិភពលោក​នា​ពេល​នេះ កំពុង​ចាប់ផ្តើម​បង្ក​ការ​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​ថែទាំ​សុខភាព​ពិភពលោក…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​ប៊ី​ល​ហ្គេ​ត បាន​ព្រមាន​ថា ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​រាតត្បាត​ទូ​ទាំង​ពិភពលោក​នា​ពេល​នេះ កំពុង​ចាប់ផ្តើម​បង្ក​ការ​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​ថែទាំ​សុខភាព​ពិភពលោក ដោយ​បន្ថយល្បឿន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដទៃ​ទៀត រួម​ទាំង​ជំងឺអេដស៍​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំនួយ​អន្តរជាតិ កាលពី​ថ្ងៃ​សៅរ៍ បាន​ដកស្រង់​ការ​ព្យាករណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​មូលនិធិ​សកល​ថា ការ​រំខាន​ទាំងនេះ​អាច​រារាំង​មនុស្ស​រាប់​សែន​នាក់ ពី​ការ​ព្យាបាល ដែល​ស្ថិត​នៅ​អាហ្វ្រិក​សាហា​រ៉ា​ន​។

សហ​ស្ថាបនិក ក្រុមហ៊ុន Microsoft បាន​និយាយ​ថា ដោយសារ​តែ​ការ​ជឿនលឿន​របស់​អ្នក​ស្រាវជ្រាវ ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ឆ្លង​ជម្ងឺ​នេះ រួម​ជាមួយ​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ចាក់​វ៉ាក់សាំង លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​កម្ចាត់​កូ​វី​ដ​១៩ ហើយនឹង​បន្ត​ការ​កម្ចាត់​ជំងឺអេដស៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ