ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ត្រាំ​ចេះ​ខ្លាច​ហើយ​តើ​នេះ ចេះ​ពាក់​ម៉ាស់​​លើក​ដំបូង​ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​​​មួយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ ទីបំផុត លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ពាក់​ម៉ាស់​មុខ​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​នេះ​សបញ្ជាក់​ថា លោក​ត្រាំ ហាក់​រាងរអារ​ខ្លាច​ការ​ឆ្លង​វីរុស​មួយ​នេះ​ហើយ…

សហរដ្ឋអាមេរិក​៖ ទីបំផុត លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ពាក់​ម៉ាស់​មុខ​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​នេះ​សបញ្ជាក់​ថា លោក​ត្រាំ ហាក់​រាងរអារ​ខ្លាច​ការ​ឆ្លង​វីរុស​មួយ​នេះ​ហើយ ព្រោះ​កន្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ​មិន​ដែល​ពាក់​ម៉ាស់​ការពារ​នោះ​ទេ បើ​ទោះបីជា​កន្លង​មក​មាន​មន្ត្រី​នៅ​សេត​វិមាន ក៏​ដូច​ជា​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​បាន​ឆ្លង ​និង​ស្លាប់​ដោយសារ​កូ​វី​ដ ១៩ ក៏​ដោយ ។

លោក​ត្រាំ ត្រូវ​បាន​គេ​មើលឃើញ​ពាក់​ម៉ាស់​មុខ នៅ​ពេល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​យោធា Walter Reed នៅ​ខាងក្រៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ជា​កន្លែង​ដែល​គាត់​បាន​ជួប​ទាហាន​ និង​បុគ្គលិក​សុខាភិបាល​ដែល​រង​របួស ។

នៅ​ពេល​ចាក​ចេញពី​សេត​វិមាន​លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ថា «​កន្លង​មក ​ខ្ញុំ​មិន​ដែល​ប្រឆាំង​នឹង​ការ​ពាក់​ម៉ាស់​មុខ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ ពួក​គេ​មាន​ពេលវេលា ​និង​ទីកន្លែង (​ដែល​ត្រូវ​ពាក់​)»។

សូម​រម្លឹក​ថា ​កន្លង​មក ​លោក​ត្រាំ ធ្លាប់​បាន​និយាយ​ថា​គាត់​នឹង​មិន​ពាក់​ម៉ាស់​នោះ​ទេ និង​បាន​ចំអក​​គូប្រជែង​ប្រជាធិបតេយ្យ​លោក Joe Biden ដែល​ធ្លាប់​ពាក់​ម៉ាស់​ការពារ​នោះ ។

ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​លោក​ត្រាំ បែរជា​និយាយ​ផ្ទុយ​នឹង​ពាក្យ​ខ្លួន​ធ្លាប់​និយាយ​ពី​មុន ដោយ​លើក​នេះ​​លោក​បាន​អះអាង​ថា «​ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​មន្ទីរពេទ្យ ជា​ពិសេស​នៅ​ក្នុង​កន្លែង​ពិសេស​នោះ ដែល​អ្នក​កំពុងនិយាយ​ជាមួយ​ទាហាន​និង​ប្រជាជន​ជា​ច្រើន ដែល​ក្នុង​ករណី​ខ្លះ​ទើប​តែ​ចេញពី​តុ​វះកាត់ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ណាស់​ដែល​ត្រូវ​ពាក់​ម៉ាស​» ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា នៅ​អា​មេ​រិ​ក​មាន​អ្នក​កើត​កូ​វី​ដ ១៩ បាន​ហក់​ឡើង​ដល់ ៦ ៣៩៧ ២៣០ ករណី និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង ១៣៧ ៧០០ នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ខែកក្កដា ឆ្នាំ​២០២០ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ