ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​ជាប់​គ្នា​! ឥណ្ឌា​ផ្ទុះ​កូ​វី​ដ​១៩ ច្រើន​ករណី ដែល​សរុប​ឡើង​ជាង​៨​ម៉ឺន​ហើយ

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​កូ​វី​ដ​១៩ ទូ​ទាំង​ប្រទេស​ចំនួន​ជាង…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​កូ​វី​ដ​១៩ ទូ​ទាំង​ប្រទេស​ចំនួន​ជាង ៨​ម៉ឺន​ករណី​ហើយ​។

របាយការណ៍​នេះ​បាន​រាយការណ៍​ថា មាន​កូ​វី​ដ​១៩ ករណី​ថ្មី​ចំនួន ២៧,១១៤ កាលពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​ឱ្យ​ចំនួន​ទូ​ទាំង​ប្រទេស​កើន​ដល់​៨២០,៩១៦​ករណី​។

នេះ​ជា​ថ្ងៃ​ទី​៣ ជាប់​គ្នា​ហើយ ដែល​ប្រទេស​នេះ​បាន​កត់ត្រា​នូវ​ការ​កើនឡើង​ខ្ពស់​បំផុត ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​របស់​ខ្លួន នៅ​ក្នុង​ករណី​ឆ្លង​វីរុស​ថ្មី​។ នៅ​ពេល​ករណី​កូ​វី​ដ​១៩ នៅ​តែ​បន្ត​កើនឡើង​នោះ ទីក្រុង​និង​រដ្ឋ​នានា​របស់​ឥណ្ឌា​កំពុង​រៀបចំ​វិធានការ​តឹង​រឹង​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។

កាលពី​ថ្ងៃ​សុក្រ រដ្ឋ Uttar Pradesh ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ឥណ្ឌា បាន​ចេញ​ការ​រឹតត្បិត​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ សម្រាប់​ចុង​ស​ប្តា​ហ៍​នេះ ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​កំណើន​នេះ ដោយ​មាន​តែ​សេវាកម្ម​ចាំបាច់​ប៉ុណ្ណោះ​ដែល​ដំណើរការ​។ ក្រសួង​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៥១៥,០០០​នាក់​បានជា​សះស្បើយ​ពី​វីរុស​នេះ​ហើយ​។

យោង​តាម​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា​បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ចំនួន ១១.៣​លាន​តេស្ត​រួច​ទៅ​ហើយ​មក​ដល់​ពេល​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ