ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Norwich ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ត្រូវ​កាត់​ចេញ​ពី Premier League រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ Norwich City បាន​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ត្រូវ​បាន​កាត់​ចេញពី​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​យប់មិញ…

ប្រទេស​អង់គ្លេស ៖ Norwich City បាន​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ត្រូវ​បាន​កាត់​ចេញពី​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​យប់មិញ ទល់​នឹង​ក្រុម​ភ្ញៀវ West Ham ដោយ​លទ្ធផល ៤-០ ។

ខ្សែប្រយុទ្ធ​អង់គ្លេស Michail Antonio គឺជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ហើយ​ក៏​ជា​អ្នក​ដែល​សម្រេច​អនាគត​របស់​ក្រុម Norwich City ឱ្យ​ធ្លាក់​ទៅ​លេង​នៅ​ក្រប​ខណ្ឌ EFL Championships រដូវ​កាល​ក្រោយ​។

ជ័យជម្នះ​កាលពី​យប់មិញ​របស់​ក្រុម West Ham បាន​បន្ធូរបន្ថយ​បញ្ហា​របស់​ពួក​គេ នៅ​ក្បែរ​តំបន់​ដែល​ត្រូវ​កាត់​ចោល ដោយ​មាន​៣៤​ពិន្ទុ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៦ ខណៈ​នៅ​សល់​៣​ប្រកួត​ទៀត​ត្រូវ​លេង ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​។ ខណៈក្រុម Norwich City ឆ្លងកាត់ ៣៥ប្រកួត ឈ្នះ៥ ស្មើ៦ និងចាញ់២៤ មាន២១ពិន្ទុ។

សូម​រំលឹក​ថា ក្រុម Norwich City ទើបតែ​បាន​ឡើង​មក​លេង​នៅ​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ​ផ្ទាល់​តែ​ម្តង ក្រោយ​ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​លី​គ​លំដាប់​ទី​២​ង​ង់​គ្លេ​ស EFL Championships រដូវ​កាល ២០១៨-១៩ ៕ (​ដកស្រង់​ចេញពី BBC)