ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​អង់គ្លេស​សម្តែង​ការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​លោក Jack Charlton

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប្រជាជន​អង់គ្លេស ជា​ពិសេស​កីឡាករ​បាល់ទាត់​ល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក បាន​នាំ​គ្នា​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​បាត់បង់​វីរបុរស​បាល់ទាត់​លោក Jack Charlton ដែល​បាន​រួមចំណែក​ជួយ​អង់គ្លេស​ឈ្នះ​ពានរង្វាន់ World…

ប្រទេស​អង់គ្លេស ៖ ប្រជាជន​អង់គ្លេស ជា​ពិសេស​កីឡាករ​បាល់ទាត់​ល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក បាន​នាំ​គ្នា​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​បាត់បង់​វីរបុរស​បាល់ទាត់​លោក Jack Charlton ដែល​បាន​រួមចំណែក​ជួយ​អង់គ្លេស​ឈ្នះ​ពានរង្វាន់ World Cup 1966 បន្ទាប់ពី​​ទទួលមរណភាព​ក្នុង​វ័យ ៨៥​ឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ​។

លោក Jack Charlton ដែល​ត្រូវជាបងប្រុស​បង្កើត​របស់ Sir Bobby Charlton គឺជា​អតីត​ខ្សែការពារ​ដ៏​រឹង​មាំម្នាក់ ដែលបាន​ប្រកប​អាជីព​ជាមួយ​ក្លិប​បាល់ទាត់​តែ​មួយ​គត់​គឺ​ក្រុម Leeds United ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​កូនកណ្តុរ​កាលពី​ឆ្នាំ​មុន ហើយ​ក៏​មាន​ជំងឺ​វង្វេងស្មារតី​ផង​ដែរ​។

លោក Jack Charlton និងប្អូនប្រុស Bobby Charlton

លោក និងប្អូនប្រុសគឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​បាន​ឈ្នះ​ពានរង្វាន់ FIFA World Cup បន្ទាប់ពីផ្តួលអាល្លឺម៉ង់ខាងលិច នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley កាលពី​ឆ្នាំ​១៩៦៦​។

លោក​ក៏បាន​បង្កើត​កំណត់​ត្រា​ដ៏​លេចធ្លោ​មួយចំនួន​សម្រាប់​ក្រុម Leeds United និង​ទទួល​បាន​ជោគជ័យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​សាធារណរដ្ឋ​អៀរ​ឡង់ ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​អំឡុង​ឆ្នាំ ១៩៨៦-១៩៩៦​។ ក្រៅពី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ លោក​ក៏​ធ្លាប់​បាន​ដឹកនាំ​ក្រុមបាល់ទាត់អាជីពដូចជា Middlesbrough, Sheffield Wednesday និង Newcastle United ផង​ដែរ​។

បន្ទាប់​ពី​ទទួល​បាន​ដំ​ណឺង​នៃ​មរបណភាពរបស់​លោក Jack Charlton បាន​ធ្វើ​ឱ្យ​បន្ទាប់​ពី​ទទួល​បាន​ដំ​ណឺង​នៃ​មរ​ណ​ភាព​របស់​លោក Jack Charlton បាន​ធ្វើ​ឱ្យ​ប្រជាជន​អង់គ្លេស​សម្តែង​ការ​សោកស្តាយ​។ ខណៈ​ដែល​កីឡាករ​បាល់ទាត់​ល្បីល្បាញ​ជា​ច្រើន ជា​ពិសេស​ក៏​មានការ​ចូលរួម​រំលែក​ទុក្ខ ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)